CamNews

តារា 

តើនាង Bella ទទួលបានកាដូ ដ៏ល្អសម្បើមបែបនេះពីអ្នកណាក្នុងថ្ងៃទិវានៃសេចក្តីស្រលាញ់?

ព័ត៌មានកំសាន្ត ៖ នៅក្នុងថ្ងៃទិវានៃសេចក្តីស្រលាញ់ កាលពីថ្ងៃទី​ ១៤ ខែកុម្ភៈ ភាគច្រើនអ្នកនិយមលេងអិនធឺណិតនាំគ្នាបង្ហោះផ្កានិងកាដូជាច្រើនដែលគូស្នេហ៏របស់ពួកគេ ថែមទាំងបញ្ជាក់នូវក្តីស្រលាញ់ដោយភាពពាក្យ អរគុណ ដែលភ្ជាប់ជាចំណងជើងជាមួយនិងកាដូតែម្តង ។ 

បើងាកមកចាប់អារម្មណ៏អំពីទំនាក់ទំនងស្នេហាដែលហាក់បីដូចជាមិនចង់បញ្ចេញមុខគូស្នេហ៏ទាល់តែសោះ គឺ លោក weir sukollawat និងនាង Bella ranee សូម្បីតែថ្ងៃទិវានៃសេចក្តីស្រលាញ់ក៏មិនបានបង្ហោះរូបថតជាមួយគ្នាដែរ ។ 

ដោយយោងតាមរបាយការណ៏ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ថ្វីត្បិតតែតារាថៃនាង Bella ranee មិនបានបង្ហោះរូបថតជាមួយនិងគូស្នេហ៏ក៏ពិតមែន ប៉ុន្តែតួឯកស្រីក្នុងរឿង "ឧត្តមភរិយា" ក៏បានបង្ហោះរូបថតរបស់នាងផ្ទាល់ដែលតុបតែងយ៉ាងស្អាតក្នុងបន្ទប់មួយ​ដែលមានប៉េងប៉ោង និងរបស់ស្អាតជាច្រើន ហើយក៏ភ្ជាប់មកជាមួយនិងចំណងជើងអរគុណទៅដល់មនុស្សពិសេសរបស់នាង ដែលខិតខំរៀបចំកាដូពិសេសនេះសម្រាប់នាងក្នុងថ្ងៃ Valentine's day ។ ក្នុងនោះផងដែរនាងមិនបាន Tag ឬ បញ្ជាក់ថាអ្នកណាជាអ្នករៀបចំនោះទេ ប៉ុន្តែ Fans ជឿជាក់យ៉ាងច្បាស់ថា មនុស្សពិសេសម្នាក់នោះគឺ លោក weir sukollawat ដែលជាមិត្តប្រុសរបស់នាង ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Bella ranee weir sukollawat