CamNews

តារា 

ប្រិយមិត្ដ ភាគច្រើន ខកចិត្ដ ចំពោះការ ធ្វើសន្និសីទ កាសែត របស់ ខេមរៈ សិរីមន្ដ

- បែកធ្លាយរឿង ខេមរៈ សិរីមន្ត មានភរិយា និងកូន មិនទាន់រៀបការ ជាអ្នកខេត្តកំពង់ឆ្នាំង

ភ្នំពេញៈ ក្រោយតារាចម្រៀង មាន សំណាងគេចផុត ពីគ្រោះថ្នាក់ដល់អាយុ ជីវិត នៅក្នុងគ្រោះថ្នាក់
ចរាចរដ៏គួរឱ្យ រន្ធត់ ចេញមុខធ្វើសន្និសីទកាសែតលាត ត្រដាង និងបកស្រាយរឿងអំពីឧប្បត្ដិហេតុ
នេះរួចមក មានប្រិយមិត្ដអ្នក អានភាគ ច្រើន បានសម្ដែងនូវការខកចិត្ដព្រោះតែ សន្និសីទកាសែត
របស់ ខេមរៈ សិរីមន្ដ និយាយមិនសូវចំខ្លឹម សារ ដែលប្រិយមិត្ដ ចង់ដឹង ជាពិសេសចម្ងល់ជុំវិញព័ត៌
មានដែល អះអាងថា រូបលោកមានប្រពន្ធ មានកូន ស្ថិត នៅក្នុងឧប្បត្ដិហេតុនោះដែរតែម្ដង ។

សូមបញ្ជាក់ការ កាលពីវេលាម៉ោង ៩ និង ១៥នាទីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៣ កន្លងទៅ នៅក្នុង
ស្ទូឌីយោ របស់ ផលិតកម្មសាន់ដេរ តារាចម្រៀង ខេមរៈ សិរីមន្ដ បានបើកធ្វើសន្និសីទកាសែតមួយ
ដើម្បីនិយាយរៀបរាប់ និងបកស្រាយទៅ នឹងព័ត៌មានមួយចំនួន ពាក់ព័ន្ធទៅនឹងការ ជួបឧប្បត្ដិហេតុ
គ្រោះថ្នាក់ចរាចរណ៍ កាលពីរាត្រីថ្ងៃ ទី០៧ ខែមីនា ឆ្នាំ ២០១៣ កន្លង ទៅនេះ នៅតាមបណ្ដោយផ្លូវ
ជាតិលេខ ៤ ដែលបណ្ដាលឱ្យមនុស្សស្លាប់ ចំនួន ៤នាក់ និង ៤នាក់ទៀត រងរបួសធ្ងន់ និងស្រាល
ហើយក្នុងនោះ ខេមរៈ សិរីមន្ដ រួមទាំងកូន ក្មេងអាយុជាង ១ខួប ម្នាក់ទៀត មានសំណាងខ្ពស់ ដោយ
គ្រាន់តែរងរបួសតិចតួច ប៉ុណ្ណោះ ខណៈដែលស្ដ្រីរួមដំណើរ ២នាក់ រងរបួស ធ្ងន់ ក្នុងចំណោមពួកគេ
ទាំង ៨នាក់ ជិះនៅក្នុងរថយន្ដ ធុនដ្រា ១គ្រឿង ធ្វើ ដំណើរពីទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ ខេត្ដ ព្រះ
សីហនុ ដើម្បីសម្ដែងនៅក្នុងកម្មវិធីអប អរសាទរ ទិវាសិទ្ធិនារី អន្ដរជាតិ ៨ មីនា ដែលប្រារឰធ្វើឡើង
ដោយក្រុមហ៊ុនស្រា បៀរ ថៃហ្គ័រ ។

នៅក្នុងសន្នសីទកាសែត លោក ខេមរៈ សិរីមន្ដ បានរៀបរាប់ពីសកម្មភាពមុនពេល កើតហេតុ និង
ពេលកំពុងកើត ហេតុ រួមទាំង សម្ដែងពីអារម្មណ៍ សោកស្ដាយ និងភ័យ រន្ធត់ដោយសារតែការ ជួប
គ្រោះថ្នាក់ ចរាចរខាងលើនេះ ផងដែរ ។

ដោយឡែក ពាក់ព័ន្ធទៅនឹងព័ត៌មាន ចចាមអារាមដែលគេអះអាងថា តារា ចម្រៀងវ័យក្មេងដ៏ល្បីរូប
នេះ មាន ប្រពន្ធ និងកូន ហើយប្រពន្ធ និងកូនត្រូវបានគេ សង្ស័យថា ស្ថិតនៅក្នុងរថយន្ដដែរនោះ ត្រូវ
បានលោក ខេមរៈ សិរីមន្ដ ធ្វើការបដិសេធ ថា លោកមិនមានប្រពន្ធ និងកូននោះទេ ហើយស្ដ្រី និងកូន
ក្មេងដែលជិះក្នុងរថយន្ដ ដែលជាម្ដាយ និងកូននោះគឺគ្រាន់តែជាអ្នក រួមអាជីពជាមួយគ្នាតែប៉ុណ្ណោះ ។
ប៉ុន្ដែ លោក ខេមរៈ សិរីមន្ដ មិនបានធ្វើ ការបកស្រាយឱ្យបានលំអិតពាក់ព័ន្ធនឹងរឿង ប្រពន្ធ-កូន រួម
ទាំងស្ដ្រីរងគ្រោះ និងកូន ក្មេង ដែលជិះនៅក្នុងរថ យន្ដជាមួយដើម្បី ឱ្យអ្នកកាសែត និងប្រិយមិត្ដ
អស់ចិត្ដនោះឡើយ ។

អ្វីដែលគេកាន់តែមានការសង្ស័យ ទៀត នោះ ខណៈដែល ខេមរៈ សិរីមន្ដ និយាយពាក់ព័ន្ធ ទៅនឹង
ប្រពន្ធ-កូនបានបន្ដិច ស្របពេលដែលអ្នកកាសែតព្យាយាមជជីកសួរចាក់ឫសចាក់គល់នោះ ស្រាប់
តែបងប្រុសរបស់គេ គឺលោក ខេមរៈ ភិរុណ បានប្រាប់ទៅអ្នក កាសែត ឱ្យឈប់សួរ រួច ហើយប្រកាស
បិទសន្និសីទកាសែតខាងលើ នេះភ្លាមៗតែម្ដងទៅ បន្ទាប់ពីការធ្វើសន្និ សីទកាសែត បានតែជាងកន្លះ
ម៉ោង ហើយ អ្នកកាសែតទើបនឹងសួរបានបន្ដិចនោះ ។

នៅព្រឹកថ្ងៃទី១៥ ខែមីនា បន្ទាប់ពីប្រិយមិត្ដអ្នកអាន និងអ្នកស្ដាប់ បានស្ដាប់ឮនូវការធ្វើសន្និសីទកា-
សែតរបស់ ខេមរៈ សិរីមន្ដ ពាក់ព័ន្ធទៅនឹងព័ត៌មានខាង លើរួចមក ភាគច្រើនគឺពួកគាត់មានការខក
ចិត្ដ ដោយសារតែព័ត៌ មាន ដែលពួកគាត់ចង់ ដឹង ពាក់ព័ន្ធទៅនឹងជីវិតឯកជនរបស់តារា ចម្រៀងរូប
នេះ មិនត្រូវបាន ខេមរៈ សិរីមន្ដ ធ្វើការបកស្រាយ និងលាតត្រដាង ឱ្យគេឯងបានដឹង ច្បាស់លាស់
នោះឡើយ។

ប្រិយមិត្ដជាច្រើន ដែលទូរស័ព្ទមកកាន់ ដើមអម្ពិល ពួកគេនៅតែសម្ដែងការងឿង ឆ្ងល់ តើហេតុអ្វីក៏
ខេមរៈ សិរី មន្ដ នៅតែធ្វើ ការព្យាយាមមិននិយាយឱ្យចំៗបញ្ហា ដែល ប្រិយមិត្ដរបស់ខ្លួនចង់ដឹង ។
ដូច្នេះ ប្រិយមិត្ដភាគច្រើន នៅតែមានការសង្ស័យ ថា តារាចម្រៀង ខេមរៈ សិរីមន្ដ មាន ប្រពន្ធ និង
កូនដដែល ។

ពាក់ព័ន្ធទៅនឹងការសង្ស័យខាងលើនេះ ប្រិយមិត្ដអ្នកអានមួួយរូប បានបង្ហើបប្រាប់ ដើមអម្ពិលឱ្យ
ដឹងថា តារា ចម្រៀង ខេមរៈ សិរីមន្ដ ពិតជាមានប្រពន្ធ និងកូនប្រាកដ មែន តែគ្រាន់តែគេមិនទាន់ដឹង
ថា ប្រពន្ធ របស់ ខេមរៈ សិរីមន្ដ នោះ បានរៀបការ តាមប្រពៃណី និងផ្លូវច្បាប់ដែរ ឬអត់តែ ប៉ុណ្ណោះ ។

ប្រភពព័ត៌មានខាងលើបានបន្ថែម ថា ប្រពន្ធរបស់តារាចម្រៀងរូបនេះ គឺជាអ្នកឃុំជើងគ្រាវ ស្រុករលា
ប្អៀរ ខេត្ដកំពង់ ឆ្នាំង ហើយរហូតមកដល់ពេល នេះ ថែមទាំងមានកូនម្នាក់ អាយុខ្ទង់ ១ឆ្នាំ ទៀត ផង
តែគ្រាន់តែគេមិនបានដឹងថា ប្រពន្ធ ដែលមានកូនជាមួយ ខេមរៈ សិរីមន្ដ ខាង លើនេះ ជាប្រពន្ធរៀប
ការតាមច្បាប់ដែរឬ អត់ ។

អ្នកឃុំជើងគ្រាវ បាន បង្ហើបឱ្យដឹងថា ខេម រៈ សិរីមន្ដ បាន ស្រឡាញ់កូនស្រីអ្នកឃុំជើងគ្រាវម្នាក់ដែល
មានឪពុក-ម្ដាយ រស់នៅទីក្រុងភ្នំពេញ ហើយឱ្យតែរាល់ពេលបុណ្យចូលឆ្នាំ និង បុណ្យភ្ជំបិណ្ឌ ខេមរៈ
សិរីមន្ដ និងក្រុម គ្រួសារខាងប្រពន្ធ តែងតែនាំគ្នាទៅលេង ស្រុកកំណើត ហើយអ្នកស្រុកចោមរោម
មើលព្រោងព្រាតទៀតផង ខណៈដែលរូប គេ និងភរិយាទៅធ្វើបុណ្យ នៅវត្ដសំបួរ មាស ដោយកាល
ណោះគេដឹងថា ខេមរៈ សិរីមន្ដ ថែមទាំងចូលបច្ច័យសម្រាប់ធ្វើការ កសាងវត្ដ ប្រមាណ ៥០-៦០ ម៉ឺន
រៀលផង ដែរ ។

អ្នកឃុំជើងគ្រាវបានបន្ដថា កាលពី រដូវចូលឆ្នាំខ្មែរកន្លងទៅ គេឃើញ ខេមរៈ សិរីមន្ដ រួមទាំង ប្អូនស្រី
ខេមរៈ ស្រីពៅ នាំគ្នាទៅលេង ឃុំជើងគ្រាវ រួមជាមួយស្ដ្រីម្នាក់អាយុជាង ២០ឆ្នាំ និងក្រុមគ្រួសាររបស់
ស្ដ្រីនោះ ដែលជាចៅរបស់ អ្នកភូមិអណ្ដូងចេក ហើយស្ដ្រីខាងលើនេះ ដែលកាលណោះ មានផ្ទៃពោះ
ជិតគ្រប់ខែ ត្រូវបានគេនិយាយថា ជាប្រពន្ធរបស់ ខេមរៈ សិរីមន្ដ (អាចភ្ជាប់ពាក្យមិន ទាន់រៀបការ )។
ដូច្នេះប្រសិនបើស្ដ្រីនោះ ពិតជាភរិយារបស់ ខេមរៈ សិរីមន្ដ មែន មកដល់ពេលនេះ គឺវាអាចស្របគ្នា
ខណៈ ដែល កូនក្មេងជិះនៅក្នុងរថយន្ដ ជាមួយ ខេមរៈ សិរីមន្ដ ហើយត្រូវបានគេសង្ស័យ ថា ជាកូន
នោះ មានអាយុខ្ទង់ ១ឆ្នាំ គឺគិត ពីចូលឆ្នាំខ្មែរឆ្នាំទៅ មកដល់ជិតចូលឆ្នាំខ្មែរ ឆ្នាំនេះ គឺស្ដ្រីនោះ អាចឆ្លង
ទន្លេមានកូន អាយុខ្ទង់ ១ឆ្នាំដូចគ្នា ។

ខាងលើនេះ គឺគ្រាន់តែជាព័ត៌មានដែល គេអះអាង និងស្ថិតនៅក្នុងការសង្ស័យតែ ប៉ុណ្ណោះ ហើយព័ត៌
មានពិតវា ទាល់តែតារា ចម្រៀង ខេមរៈ សិរីមន្ដ ចេញមកធ្វើការ បកស្រាយ និងឱ្យអ្នកកាសែតចោទ
សួរឱ្យ បានលំអិតនោះ ទើបប្រិយមិត្ដបាត់ចម្ងល់ថា តើ ខេមរៈ សិរីមន្ដ ពិតជាអត់ទាន់មាន ប្រពន្ធ និង
កូន ដូចអ្វីដែលខ្លួនបានអះអាងពិត មែន ?

ពាក់ព័ន្ធទៅនឹងព័ត៌មានខាងលើ ត្រូវ បានប្រភពព័ត៌មាន បង្ហើបឱ្យដឹងថា មូល ហេតុដែលតារាចម្រៀង
ខេមរៈ សិរីមន្ដ ធ្វើ ការលាក់លៀមពីជីវិតឯកជន រឿងមាន ប្រពន្ធ និងកូនខាងលើនេះ ដោយសារតែ
ខ្លួនខ្លាចប៉ះពាល់ ដល់ប្រជាប្រិយភាពជាតារាចម្រៀង ដែលបច្ចុប្បន្នកំពុងតែល្បីនៅក្នុងចំណោមយុវ
វ័យខណៈដែលមនុស្សវ័យ ចំណាស់ៗ គេមិនសូវចូលចិត្ដស្ដាប់នោះ៕

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: khem marakserey mun shows face entertainment khmer star