(កាណាដា)៖ បុរសវ័យក្មេង ជនជាតិកាណាដាម្នាក់ ឈ្មោះ Logan Richard Arsenault រស់នៅតំបន់ Charlottetown ត្រូវសមត្ថកិច្ចចាប់ខ្លួន និងផាកពិន័យយ៉ាងច្រើន បន្ទាប់ពីគេទូរស័ព្ទគំរាមថា នឹងបោកគ្រាប់បែកដាក់មិត្តស្រី នៅកន្លែងធ្វើការរបស់នាង។
តាមហេតុការណ៍ឲ្យដឹងថា បុរសវ័យ១៩ឆ្នាំរូបនេះចង់ឲ្យមិត្តស្រី ឈប់ធ្វើការនៅហាង Walmart ហើយក៏កាន់គ្រាប់បែក ចូលទៅស្រែកគំរាម ធ្វើឲ្យបុគ្គលិកនៅទីនោះភ័យ ជម្លៀសគ្នាចេញដោយហាង ត្រូវបិទទ្វារអស់រយៈពេល ៦ម៉ោងទម្រាំប៉ូលិស និងក្រុមពន្លត់អគ្គីភ័យ មកដល់ហើយជនបង្កហេតុ ក៏ត្រូវឃាត់ខ្លួន។
ម្ចាស់ Walmart និយាយថា គ្រាន់តែហាងបិទទ្វារប៉ុន្មានម៉ោងនេះ ធ្វើឲ្យបាត់បង់ចំណូលប្រហែល១សែនដុល្លារ។ ចំណែកតុលាការ បានសម្រេចឲ្យ Arsenault បង់សងជំងឺចិត្តទៅ Walmart ចំនួន ៨៩,១០០ដុល្លារ និងតម្រូវឲ្យសរសេរលិខិតសុំទោស ដល់អ្នកលក់ព្រមទាំងហាមមិនឲ្យ ចូលទៅក្បែរ Walmart នៅ Charlottetown ប្រហែល ៥០០ម៉ែត្រ៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី