CamNews

ព័ត៌មានអន្តរជាតិ 

ភពព្រហស្បតិ៍ មិនវិលជុំវិញព្រះអាទិត្យ នេះជារបកគំហើញថ្មី!

ភពធំជាងគេបង្អស់ក្នុងប្រព័ន្ធព្រះអាទិត្យ មិនវិលជុំវិញព្រះអាទិត្យដូចមនុស្សបានដឹងពីមុនមក តែវាវិលជុំវិញចំនុចមួយនៅខាងលើព្រះអាទិត្យ ដែលគេហៅថា ‘barycenter’។

កន្លងមក មនុស្សបានយល់ថា ភពទាំងអស់ក្នុងប្រព័ន្ធព្រះអាទិត្យ សុទ្ធតែវិលជុំវិញព្រះអាទិត្យ។
ប៉ុន្តែ ចំពោះភពយក្សមួយដូចព្រហស្បតិ៍ គឺមិនដូច្នោះទេ។

ទំហំដ៏ធំរបស់ភពប្រហស្បតិ៍ ក៏ធ្វើឱ្យព្រះអាទិត្យ ត្រូវវិលជុំវិញតំបន់ ‘barycenter’ នេះដែរ

ទីភ្នាក់ងារអវកាសអាមេរិក បកស្រាយថា ជាមួយនឹងទំហំធំជាងផែនដី ៣០០ដង ភពព្រហស្បតិ៍
មានគន្លងគោចរពិសេសរបស់វា។ វាវិលជុំវិញតំបន់មួយ ដែលហៅថា ‘barycenter’ នៅផ្នែកខាង
លើរបស់ព្រះអាទិត្យ ពោលគឺវាមិនវិលជុំវិញព្រះអាទិត្យនោះទេ។ ទំហំដ៏ធំរបស់ភពប្រហស្បតិ៍ ក៏
ធ្វើឱ្យព្រះអាទិត្យ ត្រូវវិលជុំវិញតំបន់ ‘barycenter’ នេះដែរ។

ទំព័រ Tech Insider បានឱ្យដឹងថា នៅពេលភពតូចមួយ វិលជុំវិញភពធំមួយ គន្លងគោចររបស់វា
មិនមែនមានរាងមូលទាំងស្រុង។ គន្លងគោចររបស់ភពទាំងពីរនឹងមានចំនុចរួមគ្នាមួយ (barycenter)
ហើយចំនុចរួមគ្នានេះ នឹងស្ថិតនៅក្បែរភពដែលមានទំហំធំជាង និងនៅឆ្ងាយពីភពដែលតូចជាង។
ក្នុងករណីដូច ព្រះអាទិត្យ និងផែនដី ដោយសារតែព្រះអាទិត្យធំជាងផែនដី ដូច្នេះ ទើបចំនុច
កណ្ដាល គឺនៅក្បែរព្រះអាទិត្យ ហើយវានៅឆ្ងាយពីផែនដី។

ភពព្រហស្បតិ៍ក៏មានឥទ្ធិពលទៅលើផែនដី។ ក្រុមអ្នកវិទ្យាសាស្ដ្រមួយចំនួនជឿថា ទំនាញរបស់ភព
ព្រហស្បតិ៍ គឺជាមូលហេតុដែលនាំឱ្យផែនដីមិនក្ដៅពេក ហើយក៏មិនត្រជាក់ពេក។ នេះគឺជាលក្ខ
ខណ្ឌសំខាន់ដើម្បីរក្សាសភាវមានជីវិត។

ប្រែសម្រួល ៖ បុត្រា


Tags: ភពព្រហស្បតិ៍ Jupiter