ភ្នំពេញ៖ បន្ទាប់ពីតារាសម្តែងរូបសង្ហា និងជាពិធីករល្បីឈ្មោះ នៅក្នុងកម្មវិធី "រាត្រីកម្សាន្ត" របស់
ស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន លោក សាយ រតនៈ បានចេញមុខបកស្រាយ យ៉ាងច្បាស់ ប្រាប់គេហ
ទំព័រ LookingTODAY នូវរឿងរ៉ាវ ដែលមានជនអនាមិក ម្នាក់បានយករូបរបស់លោក ទៅកាត់តចង់
បង្ខូចកេរ្តិ៍ឈ្មោះ ហើយបានបង្ហោះនៅលើ បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក ។
នៅក្នុងជំនួបជាមួយគេហទំព័រ LookingTODAY កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣ ក្នុងកម្មវិធីប្រគំ
តន្ត្រី នៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ លោក សាយ រតនៈ បានបង្ហើបប្រាប់ឲ្យដឹងថា លោកមានសញ្ញា
ខ្លះៗហើយ នូវ Account Facebook ដែលយករូបថតរបស់ លោកទៅប្រើប្រាស់ ហើយសរសេរ និង
កាត់តរូបភាព ចង់បង្ខូចកេរ្តិ៍ឈ្មោះរបស់លោក ។
ថ្លែងប្រាប់គេហទំព័រ LookingTODAY លោក សាយ រតនៈ បានបញ្ជាក់ថា "តាមការស្រាវជ្រាវ
Account Fake ដែលជនអនាមិកយករូបថតរបស់ខ្ញុំ ទៅដាក់ ហើយថែមទាំងប្រើឈ្មោះ «Say
Rattanak»ដូចខ្ញុំនោះ គឺជាមនុស្សប្រុស ហើយគេធ្វើនេះ គឺចង់បង្ខូចគេឈ្មោះខ្ញុំតែម្តង" ។
ពិធីកររូបសង្ហារូបនេះ បានបន្ថែមថា "ឥឡូវនេះខ្ញុំគ្រោងនឹងដាក់ពាក្យបណ្តឹង ប្រសិនបើអ្នកនោះ
នៅតែបន្តប្រើប្រាស់ Account Facebook នោះ ហើយបន្តបង្ខូចកេរ្តិ៍ឈ្មោះរបស់ខ្ញុំទៀត ។ បច្ចុប្បន្ន
ខ្ញុំកំពុងតែឲ្យមេធាវី ចាត់ចែងចំពោះរឿងនេះ ព្រោះថាការប្រើពាក្យសម្តីមិនល្អ ចង់បង្កាច់បង្ខូចកេរ្តិ៍
ឈ្មោះរបស់ខ្ញុំបែបនេះ ខ្ញុំមិនអាចទទួលយកបានទេ ..!" ។
គួរបញ្ជាក់ថា បច្ចុប្បន្ន លោក សាយ រតនៈ កំពុងតែមានសន្ទុះប្រជាប្រិយភាព នៅក្នុងពិភពសិល្បៈ
ព្រោះបច្ចុប្បន្នលោកក្តោប បានតំណែងតួឯកជាថ្មីម្តងទៀត តាមរយៈការសម្តែង ខ្សែភាពយន្តមួយ
មានចំណងជើងថា "គំនុំស្នេហ៍ចាស់" ដែលសម្តែងជាមួយអ្នកនាង កែវ នីសា ហើយខ្សែភាពយន្តថ្មី
នេះ ក៏ត្រៀមនឹងចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ នៅពេលឆាប់ខាងមុខនេះផងដែរ ៕
- ថ្ម iPhone 5 នៅតែល្អជាងថ្មរបស់ iPhone 5C ដែលជាម៉ូដែលថ្មី ទៅទៀត
- វីដេអូ៖ វាស់ប្រៀបធៀប ល្បឿនដំណើរការនៃ CPU របស់ iPhone ទាំង ៨ ម៉ូដែល
- អីយ៉ា! សុខ ពិសី ក្លាយជាតារាបង្ហាញម៉ូត សម្លៀកបំពាក់ តាំងពីពេលណា?
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល