ព័ត៌មានកំសាន្ត ៖ ទោះបីជា លោក Wallace Huo និង Ruby Lin ទើបតែបានរៀបការជាមួយគ្នាក្នុងខែកក្កដានេះ ប៉ុន្តែគូស្វាមីភរិយានេះ បាននាំត្រឡប់ទៅធ្វើការវិញតែភ្លាមៗតែម្តង ក្នុងការលើកកម្ពស់រឿងថ្មីមួយដែលមានឈ្មោះថា Hide and Seek ។
លោក Wallace Huo បានរៀបរាប់បន្ថែមទៀតថា ទោះបីជាការវិលត្រលប់មកធ្វើការវាមានរយៈពេលឆាប់រហ័សពិតមែន ប៉ុន្តែខ្ញុំមានអារម្មណ៍ល្អខ្លាំងណាស់ ព្រោះមានអ្នកទាំងអស់គ្នា និងភរិយាជាទីស្រលាញ់របស់ខ្ញុំ នៅក្បែរ ហើយលើកទឹកចិត្តគ្រប់ពេលវេលា ។
ការវិលត្រលប់មកវិញលឿនបែបនេះ ដោយសារតែខ្ញុំគិតថា សុភមង្គល និងជិវិតជាបុរសម្នាក់ផ្សេងដែលបានរៀបការរួចទៅហើយត្រូវខិតខំរកលុយ ដើម្បីផ្តត់ផ្តង់គ្រួសារ ពីព្រោះជិវិតគូនិង ជិវិតដែលនៅលីវ វាគឺជារឿង ២ ផ្សេងគ្នាដែលមិនអាចប្រៀបធៀបបានឡើយ ។
ហើយអ្វីដែលខ្ញុំរីករាយជាងគេនោះគឺ អ្នកទាំងអស់គ្នាបានចំណាយទាំងពេលវេលា និងលុយកាក់ជាច្រើនដើម្បីទិញសំបុត្រចូលទស្សនា ខ្សែភាពយន្តរបស់ខ្ញុំថែមទៀតផង ហើយក៏សូមអរគុណសម្រាប់គ្រប់យ៉ាង នឹងការគាំទ្ររូបខ្ញុំរហូតមក ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ jaynestars