CamNews

កីឡាអន្តរជាតិ 

Carlo Ancelotti​ នឹងត្រូវបានមើលឃើញច្បាស់ជាងគេ ប្រសិនជា Pep Guardiola ពិតជាចាកចេញពី Bayern Munich

ព័ត៌មានកីឡា៖ សេចក្ដីជឿជាក់ស្ទើរតែទាំងស្រុងទៅហើយ ដែលថា គ្រូបង្វឹករបស់ក្លឹប Bayern Munich លោក Pep Guardiola នឹងផ្ទេរខ្លួនទៅគ្រប់គ្រងក្លឹប Man City វិញម្ដង ក្រោយពីបដិសេធនឹង សំណើរផ្ដល់ឲ្យនូវកិច្ចកុងត្រាថ្មី បន្ដអាយុកាលក្នុងទឹកដីអាល្លម៉ងបន្ដ។ ប៉ុន្ដែមិនជាថ្មីនោះទេ ថាតើបន្ទាប់លោក​ចុះចេញ​ពីដំណែងទៅ ក្លឹបនឹងលើកនរណាម្នាក់មកជំនួស?

លោក Pep Guardiola ត្រូវបានគេហទំព័រប្រចាំនៅអេស្ប៉ាញចុះថា គ្រោងនឹងប្ដូរទៅគ្រប់ក្លឹប Man City នារដូវកាលក្រោយនេះ ខណៈដែលគាត់បានយល់ព្រមជាពាក្យសម្ដីគ្នាជាមួយ ម្ចាស់ក្លឹបដោយផ្ទាល់ ថានឹងទៅ​ទីនោះ បន្ទាប់ពីកិច្ចកុងត្រាចាស់ត្រូវផុតកំណត់ ។ បន្ទាប់ពីលេចឮនូវដំណឹងនៃការសម្រេចចិត្ដនេះ ម្ចាស់ក្លឹប Bayern Munich លោក Karl-Heinz ក៏គ្រោងនឹងជម្រើសរើសអ្នកថ្មីមកជំនួសតំណែងមួយនេះ ដោយ​ត្រូវបានគេដឹងថា ម្នាក់នោះគឺ លោក Carlo Ancelotti មានភាគរយច្រើន ថានឹងចូលខ្លួន​មកគ្រប់គ្រង។ 

ប្រភពព័ត៌មានបានបន្ដទៀតថារវាង លោក Pep Guardiola នឹង ថ្នាក់ដឹកនាំក្លឹប Man City គ្រប់ជាន់ថ្នាក់មានទំនាក់ទំនង យ៉ាងជិតស្និត ហើយកន្លងមក ក៏ធ្លាប់លេចឮដំណឹងថាអ្នកទាំងនោះ​ចង់បាន​លោក ​ ​​​Pep Guardiola មកគ្រប់គ្រង Man City ផងដែរ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ independent


Tags: Spor News Football Man City Pep Guardiola Carlo Ancelotti Bayern Munich