CamNews

កីឡាអន្តរជាតិ 

Barcelona នឹងជឿជាក់ទៅចុះថា Neymar យល់ព្រមទទួលយកកិច្ចកុងត្រាថ្មីពីក្លឹប

ព័ត៌មានកីឡា៖ អ្នកចាត់ការក្នុងក្លឹប Barcelona​ លោក Luis Enrique មានទំនុចចិត្ដថា​កីឡាករ​ខ្សែប្រយុទ្ធ​វ័យក្មេងក្នុងក្រុម MSN នឹងយល់ព្រមចុះហត្ថលេខាលើកិច្ចកុងត្រាថ្មីជាមួយក្លឹប ខណៈដែលកិច្ចកុងត្រាចាស់ពេលបច្ចុប្បន្ននឹងផុតក្នុងរដូវកាល ២០១៧/១៨ ខាងមុខ។ 

Neymar កំពុងតែស្ថិតក្នុងមន្ទិលសង្ស័យ នៃដំណើរបន្ទាប់នាពេលអនាគតខាងមុខ ដែលកីឡាករត្រូវបានគេយល់ថា គ្រោងនឹងចាកចេញពីក្លឹប ពេលកិច្ចកុងត្រាចាស់ត្រូវផុត ហើយក្លឹបពេលនេះក៏កំពុងតែខិតខំប្រឹងប្រែង ចងជើងគាត់ផងដែរ។ ទន្ទឹមនឹងដំណឹងថាកីឡាករ ចង់ប្ដូរទឹកដី ក៏មានភ្ញៀវជាច្រើនចាប់អារម្មណ៍នឹងដំណឹងមួយនេះ ដោយឡែកមានដូចជា Man United ជាដើម ហើយថ្មីៗនេះ ក៏មាន Real Madrid ចេញមុខ ចូលរួមទាក់ទងផងដែរ។ 

បើរំឮកាលពីខែវិច្ឆិការឆ្នាំ ២០១៥ កីឡាករត្រូវបានអ្នកនាំពាក្យអះអាងដោយផ្ទាល់ថា កីឡាករក៏រង់ចាំនឹង​កិច្ចសន្យារបស់ក្លឹបផងដែរថានឹងផ្ដល់នូវកិច្ចកុងត្រាថ្មីដែលមានតម្លៃទឹកប្រាក់ស្មើនឹង Messi ហើយ​ឈ​លើ​កំពូល​លេខរៀងទី៣ លើពិភពលោក នៃតម្លៃកីឡាករដែលទទួលបានការចំណាយខ្ពស់ បន្ទាប់ពី Ronaldo និង ​Messi ហើយមកទល់ពេលនេះ នៅមិនទាន់មានការព្រមព្រៀងគ្នា នៅឡើយទេ។

Neymar មួយរដូវកាលចុងក្រោយនេះដូចជាឡើងកូដខ្លាំង​ ដោយជួយឲ្យក្លឹប Barcelona លើក​ពាន​ដល់​ទៅ បីក្នុងរដូវកាលតែមួយកាលពីរដូកាលមុន ហើយក៏ជាប់ឈ្មោះជាបេក្ខជនទី ៣​ក្នុងការប្រកួតប្រជែង ជើង​​​​​​ឯកពានរង្វាន់បាល់មាសពិភពលោក ជាមួយ Messi និង Ronaldo។ 

គូសបញ្ជាក់ផងដែរថា ក្នុងការអះអាងរបស់លោក Luis Enrique មិនបានបង្ហាញឲ្យដឹងច្បាស់ពីគោល​ដៅពិត​ប្រាកដរបស់ក្លឹប ថាតើគួរសម្រេចកិច្ចកុងត្រាថ្មីជាមួយតម្លៃប្រាក់ខែចាស់ ឬគម្រោងប្រាក់ខែថ្មីនោះទេ។ ប៉ុន្ដែបើតាមការសន្និដ្ឋាន ប្រសិនជាក្លឹបយល់ព្រមតាមសំណើរកិច្ចុកុងត្រាថ្មីជាមួយ គោល​ការណ៍ថ្មីដែរ នោះមិនមែនជាបញ្ហានោះទេ។ 



Tags: Sport News Ronaldo Neymar Messi Barcelona