CamNews

តារា 

មើលវីដេអូ Live របស់អ្នកគ្រប់គ្រងនាង Pat មុនពេលសម្រាល គ្រាន់តែឃើញចង់....

ព័ត៌មានកំសាន្ត ៖ មុនពេលចូលក្នុងបន្ទប់សម្រាលកូនតារាសម្តែងស្រី នាង Pat napapa និងលោក Akarakit worarojcharoendet បាននាំគ្នាបង្ហោះរូបនៅលើគណនី instagram រៀងៗខ្លួនដើម្បីត្រៀមទទួលសមាជិកថ្មីក្នុងគ្រួសារ ។ 

ដោយយោងតាមការបង្ហោះរបស់គូស្វាមីមួយគូនេះបានឲ្យដឹងថា នៅថ្ងៃទី​ ១៣ ខែកុម្ភៈ កាលពីម៉ោង ១១ ថ្ងៃត្រង់នេះ នាង Pat napapa បានសម្រាលបានកូនប្រុសគួរឲ្យក្នាញ់ម្នាក់ហើយ និងមានសម្បុរ ស មិនចេះនាងនិងស្វាមីនោះទេ ។ 

អ្វីដែលកាន់តែចាប់អារម្មណ៏ជាងនេះទៅទៀត របស់អ្នកគ្រប់គ្រងនាង Pat napapa មុនពេលសម្រាល Live វីដេអូ នៅលើបណ្តាញសង្គមហ្វេសប៊ុក ប៉ុន្តែភាគច្រើននៃអ្នកដែលជិតពេលសម្រាលកូនសុទ្ធតែភ័យខ្លាច ម្យ៉ាងវិញទៀតនាងនេះគឺជាលើកដំបូងរបស់នាងថែមទៀតផង ប៉ុន្តែរូបនាងហាក់បីដូចជាធ្វើធម្មតា គ្រាន់តែឃើញចង់ឲ្យអ្នកដែលបង្កើតកូនជាលើកដំបូងគួរយកគំរូតាមនាង ។

គួរបញ្ជាក់ឲ្យដឹងថា កូនប្រុសរបស់តារាថៃរូបនេះបានកើតនៅក្នុងមន្ទីរពេទ្យ Bangkok Christian Hospital ស្រុកថៃ ហើយគឺជាកូនដំបូងរបស់នាង Pat napapa និងស្វាមីគឺលោក Akarakit worarojcharoendet ៕

-ចុចអាន ៖ ទីបំផុត! កូនប្រុសរបស់នាង Pat បានឃើញពន្លឺព្រះអាទិត្យហើយ សម្បុរ ស ទៀតផង!







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Pat napapa Akarakit worarojcharoendet