CamNews

ព័ត៌មានអន្តរជាតិ 

មនុស្សរាប់សិបនាក់ស្លាប់ ក្នុងពិធីបុណ្យសាសនាមួយដែលបានក្លាយជាបាតុកម្មប្រឆាំងរដ្ឋាភិបាល

មនុស្សរាប់រយនាក់ត្រូវបានគេជឿថា បានស្លាប់ និងរបួសនៅ Ethiopia បន្ទាប់ពីកងកម្លាំងសន្តិសុខ
បាញ់កាំភ្លើងសំដៅទៅលើក្រុមបាតុករ។

ហេតុការណ៍នេះបានកើតឡើងកាលពីម្សិលមិញ នៅពេលមនុស្សរាប់ពាន់នាក់កំពុងចូលរួមក្នុងពិធី
បុណ្យសាសនាមួយនៅ Bishoftu ក្នុងតំបន់ Oromia ដែលមានចម្ងាយពីក្រុង Addis Ababa ៤០គីឡូ
ម៉ែត្រ នេះបើតាមទំព័រ BBC។

ប្រភពព័ត៌មានមួយចំនួនឱ្យដឹងថា ក្រុមទាហានត្រូវបានគេដាក់ពង្រាយបន្ទាប់ពីក្រុមបាតុករប្រឆាំង
រដ្ឋាភិបាល នាំគ្នាគប់ដុំថ្ម និងដប ខណៈដែលប្រភពមួយចំនួនថា បាតុកម្មនេះត្រូវបានធ្វើឡើងដោយ
សន្តិវិធី។

រដ្ឋាភិបាល Ethiopia ឱ្យដឹងថា មនុស្សជាច្រើននាក់បានបាត់បង់ជីវិត ហើយថា អ្នកដែលទទួល
ខុសត្រូវក្នុងរឿងនេះនឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់។

Jawar Mohamed ដែលជាសកម្មជនម្នាក់ឱ្យដឹងថា មានមនុស្សស្លាប់ប្រមាណជា ៣០០នាក់។
ទាហាន និងឧទ្ធម្ភាគចក្រមួយគ្រឿង បានបាញ់កាំភ្លើងសំដៅលើបាតុករ ធ្វើឱ្យអ្នករាល់គ្នាដួលទៅ
លើថ្ម និងធ្លាក់ទឹក។ បច្ចុប្បន្ន ព័ត៌មាននេះមិនទាន់ត្រូវបានទទួលស្គាល់នៅឡើយ។

បាតុកម្មជាច្រើនដែលបានបណ្ដាលឱ្យមានមនុស្សស្លាប់ បានកើតឡើងក្នុងរយៈពេលប៉ុន្មានខែ
កន្លងមកនេះ នៅ Ethiopia នៅពេលប្រជាជនមិនសប្បាយចិត្តចំពោះរឿងនយោបាយ និងសេដ្ឋ
កិច្ច៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Theguardian/BBC


Tags: Ethiopia បាតុកម្ម