ព័ត៌មានកីឡា៖ លោក Pep Guardiola ដែលជាអ្នកគ្រប់គ្រងក្លឹប Bayern Munich បានបដិសេធ មិនផ្ដល់អនុសាសន៍ដល់អ្នកការសែត នោះទេជុំវិញបញ្ហាទាក់ទងនឹង ដំណឹងថាលោក គ្រោងនឹងផ្លាស់ប្ដូរទ្រនំចូលទៅទឹកដីអង់គ្លេស។
ថ្មីៗនេះ មានការភ្ញាក់ផ្អើលនឹងដំណឹងមួួយយ៉ាងរសើបរបស់លោក Pep Guardiola ដែលមានទំនាក់ទំនងជាមួយក្លឹប Man City ហើយក៏ព្រមព្រៀងគ្នាជាពាក្យសម្ដីថា នឹងផ្លាស់ប្ដូរទៅទីនោះវិញ ក្រោយពីកិច្ចកុងត្រានៅ Bayern ត្រូវផុតត្រឹមរដូវកាលនេះ ។ ចំណែកលោក Karl-Heinz ម្ចាស់ក្លឹប Bayern ក៏ទទួចផងដែរថា សំណើររបស់គាត់ ផ្ដល់កិច្ចកុតត្រាថ្មីដល់ Pep Guardiola ក៏ត្រូវគាត់បដិសេធមិនព្រមទទួល ផងដែរ រហូតមកទល់ពេលនេះ។
លោក Karl-Heinz ដដែលបានបន្ដទៀតថា កិច្ចប្រជុំសន្និតសិតការសែត បានរៀបចំធ្វើឡើងនៅថ្ងៃសុក្រ ដោយអញ្ជើញ Pep Guardiola ឲ្យចូលរួម ប៉ុន្ដែគាត់បានសម្រេចមិន ព្រមចូលរួម ដោយបន្ថែមទៀតថាអនាគតរបស់គាត់គឺស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ។
គូសបញ្ជាក់ផងដែរថា ប្រសិនជា លោក Pep Guardiola ពិតជាសម្រេចចិត្ដ ចាកចេញពី ក្លឹប Bayern Munich ហើយមក Man City មែននោះគឺ Bayern នឹងត្រូវបានគេដឹងថា នឹងជ្រើសលោក Carlo Ancelotti មកជំនួសតំណែងបន្ដ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ onefootball