CamNews

តារា 

តារាស្រី ៥ ដួងដែលធ្លាប់លេចលឺព័ត៌មានដ៏សែនអាក្រក់ជាច្រើនលើក ប៉ុន្តែនៅតែមិនធ្លាក់កូដ

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីថៃចំនួន ៥ ដួងដែលធ្លាប់លេចលឺព័ត៌មានដ៏សែនអាក្រក់ជាច្រើនលើក ប៉ុន្តែនៅតែមិនធ្លាក់កូដ ផ្ទុយទៅវិញគឺកាន់តែល្បីលើសដើមតែម្តង ។ តោះទៅទស្សនានៅខាងក្រោមថា ពួកគេគឺជាអ្នកណាខ្លះ ។ 


១. នាង Punpun Suttata

តួស្រីក្នុងរឿង "May Who" នាង Punpun Sutatta ធ្លាប់លេចលឺព័ត៌មានអាក្រក់ថា នាងបានប្រើប្រាស់ថ្នាំញៀនកាលពីអតីតកាលកន្លងទៅ។ មិនត្រឹមតែប៉ុណ្ណោះទេ នាងថែមទាំងបាននិយាយថា អសុរសទៅកាន់ Namcha Chiranat នៅលើគណនី Instagram ទៀតផង ។


២. នាង Pat Napapa

នាង Pat Napapa លេចលឺព័ត៌មានអាក្រក់ច្រើនជាងដំណឹងល្អជារឿយៗអំពីរូបនាងនិងមិត្តសង្សារចាស់ ប៉ុន្តែឆាកជីវិតរបស់នាងក៏គួរឲ្យអាណិតណាស់ដែរ ដោយសារតែប៉ារបស់នាងបានស្លាប់ ហើយម្តាយរបស់នាងក៏ពិការ ។ ថ្មីៗនេះស្វាមីរបស់នាងក៏ត្រូវឃុំខ្លួន ហើយនាងត្រូវចិញ្ចឹមកូនប្រុសតែម្នាក់ឯងទៀត ។ 


៣. នាង Mai Davika

ស្រីស្អាត Mai Davika ធ្លាប់បានលេចធ្លាយទំនាក់ទំនងរបស់នាងជាមួយនិងអតីតអ្នកគ្រប់គ្រង ហើយរូបថតថើបគ្នារបស់នាងជាមួយនិងអតីតសង្សារក៏ត្រូវបានបែកធ្លាយ ។ ជាងនេះទៅទៀត តួស្រីក្នុងរឿង "Pee Mak" ក៏រង់ការចោតប្រកាន់ថា ក្លាយជាជនទីបីដែលបំបែកបំបាក់ស្នេហារបស់គូស្នេហ៍មួយទៀតផង ។ 


៤. នាង Tangmo Nida

អ្នកមេម៉ាយរូបស្អាត ក្រមុំសូមខ្មាស់នាង Tangmo Nida ធ្លាប់កក្រើកពេញប្រទេស ខណៈពេលដែលនាងព្យាយាមសម្លាប់ខ្លួន បន្ទាប់ពីលោក Tono Pakin ដែលជាអតីតស្វាមីប្រកាសជាសាធារណៈថា គាត់នៅលីវ រហូតធ្វើឲ្យតារាសម្តែងថៃរូបនេះ ឈឺចាប់ស្ទើរស្លាប់ស្ទើររស់ ទើបព្យាយាមសម្លាប់ខ្លួន ប៉ុន្តែសំណាងល្អត្រូវបានបញ្ចូនទៅសង្រ្គោះទាន់ពេលវេលា ។ 


៥. នាង Janie Thienphosuwan

តួឯកស្រីក្នុងរឿង "កងដៃចាំជាតិ" នាង Janie Thienphosuwan ក៏ធ្លាប់រងការចោតប្រកាន់រឿងដែលជាទីបីដែលធ្វើឲ្យលោក  Ae Chonsawat Asavahame divorced និងប្រពន្ធគឺនាង Tu Nantida លែងលះគ្នាដែរ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews


Tags: Tangmo Nida Davika Pat napapa Punpun Suttata Janie Thienphosuwanm