កំសាន្ត ៖ គូស្នេហ៍មួយគូគឺលោក Ter Chantavith និងនាង Davika បានប្រារព្ធពិធីខួបកំណើតឲ្យគ្នាទៅវិញទៅមក ព្រមទាំងបង្ហោះសារយ៉ាងផ្អែមល្អែមនៅលើគណនីអុិនស្រ្តាក្រាមជារឿយៗថែមទៀតផង ។
កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៨ លោក Ter និង Davika បានបង្ហោះវីដេអូមួយទៀតកាន់តែស្វីត ដោយភ្ជាប់មកជាមួយថា "ខ្ញុំលែងជាស្វាដូចពីមុនហើយ ប៉ុន្តែខ្ញុំកំពុងព្យាយាមធ្វើជាកង្កែប" ។ កុំភ្លេចរង់ចាំទស្សនារឿងភាគរបស់ពួកយើងដែលនឹងចាក់បញ្ចាំងនៅយប់នេះហើយ ។
មិនត្រឹមតែប៉ុណ្ណោះ Ter ក៏បានបង្ហោះរូបថតជាគូជាមួយគូស្នេហ៍នៅលើគណនីអុិនស្រ្តាក្រាមផ្ទាល់ខ្លួនផងដែរ ។ ជាការពិតណាស់ ទំនាក់ទំនងរបស់តារាថៃទាំងពីរដួងនេះកំពុងតែអភិវឌ្ឍន៍ទៅមុខពីរមួយថ្ងៃទៅមួយថ្ងៃហើយ ។
គួរបញ្ជាក់ឲ្យដឹងថា អ្នកទាំងពីរចាប់ផ្តើមស្រលាញ់គ្នានៅដើមខែមករា ឆ្នាំ ២០១៧ ក្រោយថតកុនជាមួយគ្នា ក្នុងរឿងដំបូង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook
តារាចម្រៀងប្រុស សម្លេងផ្អែម មានប្រជាប្រិយភាពគឺ លោក ឆន សុវណ្ណរាជ គេសង្កេតឃើញថា ទោះបីជាលោកមានភាពមមាញឹកខ្លាំងបែបណាក្តី
គេសង្កេតឃើញថា តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព កញ្ញាស៊ីន យូប៊ីន បច្ចុប្បន្នមិនត្រឹមតែមានហាងឆេងខ្លាំងនៅក្នុងប្រទេសនោះទេ នាងក៏បានចេញទៅថតនៅក្រៅប្រទេស ដូចជាប្រទេសថៃ តាមរយៈកម្មវិធី និងថតរឿងផ្សេងៗយ៉ាងច្រើន។