ព័ត៌មានកីឡា៖ ក្លឹប Real Madrid បានជំរាបដំណឹងដល់ក្លឹប មហាសេដ្ឋី PSG របស់ប្រទេសបារាំង ពីគម្រោងចង់បានខ្សែប្រយុទ្ធរបស់ខ្លួន គឺកីឡាករ Cristiano Ronaldo ថាមិនជាថ្វីនោះទេ សម្រាប់គម្រោងមួយនេះ ប្រសិនជាក្លឹប ហ៊ានចាយលុយរហូតដល់ទៅ ១ ពាន់លានយូរ៉ូ ។
Paris Saint-Germain បានចំណាយពេលវេលាទំនាក់ទំនងជាមួយទីផ្សារ Ronaldo អស់រយៈពេលជាយូរណាស់មកហើយ ហើយថ្មីៗក៏ស្រាប់តែលេចធ្លាយដំណឹងថា ក្លឹបបានចូលមក ទាក់ទងដោយផ្ទាល់ជាមួយ Real Madrid កាលពីថ្ងៃចុងក្រោយមុនពេលបិទទ្វារទីផ្សារកីឡាករ ខណៈដែលក្លឹបហ៊ានចាយលុយរហូតដល់ទៅ ១២០ លានយូរ៉ូ (១០០ លានផោន) ប៉ុន្ដែមិនត្រូវបាន Real Madrid មើលលុយនោះទេ ។ រហូតមកទល់ពេលនេះ ទើបលោក Florentino Perez ប្រធានក្លឹប Real Madrid ផ្ទាល់បានថ្លែងប្រាប់ទៅវិញថា វាជារឿងមួយខាតបង់ខ្លាំងណាស់ ប្រសិនជាគេហ៊ានចាយលុយ មែននោះ ប៉ុន្ដែវាក៏គ្មានឱកាសផងដែរ ប្រសិនជាពួកគេគ្មានឆន្ទៈចាយលុយ ។ តែគ្រប់យ៉ាងគឺគ្មាននរណាម្នាក់ហ៊ានទស្សទាយបានទេ ក្នុងវិស័យបាល់ទាត់ ប្រសិនជាគេហ៊ានចាយលុយរហូតដល់ទៅ ៧២៣ លានផោនមែនក្នុងទីផ្សារមួយនេះ។ តែទោះជាយ៉ាងណាយើង ក៏មិនចង់លក់គេក្នុងពេលនេះផងដែរ ព្រោះនៅសល់រហូតដល់ទៅ ៣ រដូវកាលទៀតទើប គេផុតកិច្ចកុងត្រា។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ app.onefootball