CamNews

ព័ត៌មានអន្តរជាតិ 

ឃាតកម្មដ៏សហាវបំផុតដេកជាមួយរួចសម្លាប់ចោល ចំណែកអ្នកជួលឲ្យសម្លាប់ជាឧត្តមសេនិយន៍ ទៀត

ថៃ ៖ ឃាតកម្មដ៏សហាវបំផុតដេកជាមួយរួចសម្លាប់ចោលយកសពទៅកប់ចោលក្រោយផ្ទះអស់ពេលជាច្រើនថ្ងៃទើបបែកការប៉ូលិសចាប់ឃាតករបានកាលពីថ្ងៃទី១១ ខែកុម្ភៈ ។

អ្នកស្លាប់ជាស្រីចរិកប្រុស ឬ អាចនិយាយបានថាជាភេទទីបី បើតាមប៉ូលីសម្នាក់ដែលជាអ្នកសួរចម្លើយឃាតករនិងអ្នកបញ្ជាបានបញ្ជាក់ថា៖

ករណីនេះកើតចេញពីភ្លើងប្រច័ណ្ឌដោយសារជនរងគ្រោះ(ខ្ទើយ)ទៅលួចទាក់ទងប្រពន្ធរបស់ឧត្តមសេនិយ៍ម្នាក់ ។

រឿងបានបែកការដល់ឧត្តមសេនិយ៍ហើយគាត់បានហាមខ្ទើយនោះឲ្យឈប់ទាក់ទងជាមួយភរិយាគាត់ទៀត។តែខ្ទើយនោះមិនស្ដាប់នៅតែទៅទាក់ទងឆាឆៅភរិយាគាត់រហូតធ្វើឲ្យគាត់ទ្រាំមិនបានក៏ជួលឃាតករឲ្យរំលោភសម្លាប់ចោលដោយយកសាកសពកប់ក្រោយផ្ទះ(រីស៊ត)...។

តែបើតាមព័ត៌មានផ្សាយតាមរយៈគេហទំព័រ khaosod បានឲ្យដឹងថា៖ ដោយសារតែខ្ទើយនេះបានក្បត់ចិត្តប្រពន្ធ(ស្រីលួចលាក់)របស់លោកឧត្តមសេនិយ៍ហើយបានខ្ទីលុយពីនាងទៅចិញ្ចឹមស្រីផ្សេងអស់ជាច្រើនសែនបាត។ ក្រោយមកនាងជាប្រពន្ធឧត្តមសេនិយ៍បានដឹងក៏ព្យាយាមទារលុយពីខ្ទើយនោះមកវិញ តែនាងជាខ្ទើយចេះតែព្យាយាមគេចមិនសង ជាហេតុធ្វើឲ្យប្រពន្ធឧត្តមសេនិយ៍រូបនោះខឹងបានទៅប្រាប់លោកឧត្តមសេនិយ៍ជាប្ដីនោះ។ ដោយខឹងខ្លាំងឧត្តមសេនិយន៍នោះបានជួលឃាតករឲ្យទៅសម្លាប់ខ្ទើយនោះដោយបញ្ជាឲ្យ«រំលោភសម្លាប់» ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ khaosod


Tags: Bangkok Thailand