CamNews

ព័ត៌មានអន្តរជាតិ 

បេក្ខភាព សត្វល្អិត កំពូលចម្លែកបំផុត ត្រូវបានអ្នកវិទ្យាសាស្រ្ត រកឃើញ

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស
ម៉េត្រូ ចេញផ្សាយអោយដឹងថា  នៅឯប្រទេសអាហ្រ្វិកខាងត្បូងឯណោះវិញ  ពោលគឺ នៅឯ
ព្រៃទឹកភ្លៀងប្រទេសនេះតែម្តង   កំពូលបេក្ខភាពសត្វល្អិតចម្លែក  ត្រូវបានក្រុមអ្នកវិទ្យាសា
ស្រ្តរកឃើញ។

បន្ថែមពីលើនេះ  ប្រភពសារព័ត៌មានដដែលបន្ថែមអោយដឹងថា  កំពូលបេក្ខភាពសត្វល្អិត
ចម្លែកមួយនេះ ត្រូវបានគេប្រៀបប្រដូច និងស្រដៀងទៅនឹងកូនតុក្តតា  Troll doll ។ យ៉ាង
ណាមិញ បើតាមការអោយដឹងពីអ្នកវិទ្យាសាស្រ្ត  អះអាងអោយដឹងថា  បេក្ខភាពសត្វល្អិត
ដ៏ចម្លែមួយនេះ មានប្រវែង ៧ ម.ម  ស្របពេលដែលវាមានសក់  ប្រៀបបានទៅនឹងប្រម៉ោ
យលយចេញមកក្រៅ    នៅឯផ្នែកខាងក្រោយ   អមទៅដោយចំនុចពណ៌លឿង  ដែលគេ
អាចមើលឃើញនៅលើដងខ្លួនរបស់វា ។  គួររំឭកផងដែរ  ករណីរកឃើញលើកនេះ គឺជា
សមិទ្ធផលស្នាដៃអ្នកវិទ្យាសាស្រ្ត មកពីសហរដ្ឋអាមេរិក  រកឃើញនៅឯព្រៃទឹកភ្លៀង ក្នុង
ប្រទេសអាហ្វ្រិកខាងត្បូង។

ដោយឡែក បើតាមការអោយដឹងពីលោកវេជ្ជបណ្ឌិត  Dr  Trond Larse n មកពីសកល
វិទ្យាល័យ Princeton University   អោយដឹងថា  លោកបានចំណាយពេលអស់ជាច្រើន
ម៉ោង ដើម្បីគូសចេញគំនូសតាង ក្នុងការប្រៀបប្រដូច   បេក្ខភាពសត្វល្អិតកំពូលចម្លែក
មួយនេះ ប្រៀបទៅនឹងសត្វល្អិតដទៗទៀត៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ម៉េត្រូ


Tags: South Africa Rainforest Insects Troll doll