CamNews

រថយន្ដដឹកស្ករ កិនមនុស្សស្លាប់បីនាក់ របួសធ្ងន់ម្នាក់ នៅចក្រអង្រែក្រោម

កាលពីវេលាប្រហែលម៉ោង ១១ ព្រឹមមិញនេះ មានគ្រោះថ្នាក់ដ៏រន្ធត់មួយបានកើតឡើង នៅ
ចក្រអង្រែក្រោម បណ្ដាលអោយមនុស្ស ៣​ នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា រថយន្ដដឹកស្ករមួយគ្រឿនបានធ្វើដំណើរមកដល់
មុខរោងចក្រ VM ដែលស្ថិតតំបន់ចក្រអង្រែក្រោម ក៏ស្រាប់តែបានបុក និងកិនមនុស្សចំនួន ៣
នាក់ បណ្ដាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ គេឃើញអ្នករងគ្រោះ ស្លាប់ក្នុងថ្លុកឈាម
ជាប់ក្រោមកង់រថយន្ដដឹកអង្ករនោះតែម្ដង។

មូលហេតុនៃគ្រោះថ្នាក់ដ៏គួរអោយភ័យខ្លាចនេះ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយ។ ប៉ុន្ដែ
មនុស្សមួយចំនួននៅកន្លែងកើតហេតុ និយាយថា វាបណ្ដាលមកពីអ្នកបើកបររថយន្ដនោះ បើកបរ
លឿនពេល។

ព័ត៌មានបន្ថែម សូមតាមដាន នៅពេលខាងមុខ
new update: ហ្វ្រាំងមិនស៊ីនៅពេលល្បឿនលឿនជ្រុល ជាមូលហេតុ បណ្ដាលអោយ មនុស្សស្លាប់បីនាក់នៅចក្រអង្រែក្រោម

 

ដោយ ៖ សូរីយ៉ា


Tags: accident cambodia Phnompenh