CamNews

ប្លែកៗ 

លោក​យាយ​អាយុ​​៧១​ឆ្នាំ ខក​ចិត្ត ព្រោះ​​តែ​តុ​លា​ការ​បដិ​សេធ សំណើ​សុំ​រៀប​ការ ជា​មួយ​គូ​ស្នេហ៍​វ័យ​២១

(ស្វីស)៖ ស្ត្រីចំណាស់ម្នាក់ រស់នៅប្រទេសស្វីស បានសម្តែងអារម្មណ៍​ខកចិត្ត ជាខ្លាំង បន្ទាប់ពីគាត់ត្រូវតុលាការ ហាមមិនឲ្យរៀបការ ជាមួយបុរស​អាយុ២១ឆ្នាំម្នាក់ ដែលមានវ័យក្មេង​ជាងខ្លួន គាត់ខ្លាំងពេក។

លោកយាយអាយុ៧១ឆ្នាំ មិនត្រូវបានស្គាល់ឈ្មោះទេ តែប្រភពព័ត៌មាន បានបញ្ជាក់ថា គាត់បានស្រឡាញ់គ្នា ជាមួយបុរសម្នាក់ ដែលរស់នៅ Tunisia តាមរយៈការទាក់ទងគ្នា ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលពេលនោះ គេមានអាយុត្រឹមតែ១៨ឆ្នាំប៉ុណ្ណោះ ។ ក្រោយមកអ្នកទាំ​ងពីរ ក៏យល់ព្រម រៀបការនឹងគ្នា ហើយលោក​យាយ ក៏ស្នើសុំចុះឈ្មោះ រៀបការ តែបែរជា ត្រូវតុលាការ​បដិសេធ ដោយសំអាងហេតុផលថា បុរសវ័យក្មេងនោះ កំពុងបោកប្រាស់គាត់ ដើម្បីបានចូលប្រទេស ដើមកំណើតរបស់ស្ត្រី ចំណាស់។

គូស្នេហ៍ខុសវ័យទាំងពីរ ច្រានចោលការសំអាងនេះ ដោយពួកគេ​និយាយថា ខ្លួនស្រឡាញ់គ្នា មិនគិតអាយុឡើយ និងក៏មិនប្រាថ្នា​មានកូនដែរ ព្រោះតែអាយុលោកយាយ​ច្រើនទៅហើយ។ ប៉ុន្តែទោះជាយ៉ាង ណាក៏តុលាការ នៅតែមិនអនុញ្ញាត ឲ្យអ្នកទាំងពីររៀបការ នឹងគ្នាដដែល៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Strang news Swiss