CamNews

តារា 

Kimberly និយាយលែងចង់ចេញ ពេលអ្នកកាសែតសួរសំណួរនេះ

ថៃ ៖ ទំនាក់ទំនងស្នេហារបស់នាង Kimberly និងលោក Mark prin បានសាងឡើងជាង ៥ ឆ្នាំ ហើយក៏មានហ្វេនៗជាច្រើនចង់ឃើញគូស្នេហ៍មួយគូនេះរៀបការជាមួយគ្នាក្នុងពេលឆាប់ៗ ។ 

មួយរយៈពេលចុងក្រោយនេះ មានតារាល្បីៗជាច្រើននាក់បាននាំកូនប្រុសស្រីរបស់ខ្លួនចូលកម្មវិធី ហើយក៏សង្កេតឃើញថា នាង Kimberly ចូលចិត្តលេងជាមួយក្មេងៗ ជាហេតុធ្វើឲ្យអ្នកកាសែតសាកសួរដល់ តារាស្រីវ័យ ២៦ ឆ្នាំ រហូតដល់នាងនិយាយលែងចង់ចេញ ។ 

តួស្រីក្នុងរឿង "ស្អប់ព្រោះស្រលាញ់" រូបនេះត្រូវអ្នកកាសែតសួរថា "តើ Kim ស្រលាញ់ក្មេងៗមែនទេ? ចឹងមានន័យថា អាចនឹងមានដំណឹងល្អជាមួយនិងលោក Mark prin ឆាប់ៗមែនទេ"? Kimberly តបទាំងសើចថា នាងស្រលាញ់ក្មេង ប៉ុន្តែនាងនៅមិនទាន់ចងមាន Baby នៅឡើយទេ ចំណែករឿង Baby នាងក៏មិនទាន់បាននិយាយជាមួយនិងមិត្តប្រុសនៅឡើយទេ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Mark prin Kimberly Mew Nittha