ព័ត៌មានកីឡា៖ លោក Jurgen Klopp ត្រូវបានក្លឹប Liverpool សម្រេចតែងតាំងថ្នាក់ដឹកនាំថ្មីជាស្ថាពរហើយ ដោយកិច្ចកុងត្រារយៈ ពេល ៣ ឆ្នាំ ជាមួយនឹងទឹកប្រាក់សរុបដល់ទៅ១៥ លានផោន។
Liverpool ទើបតែទម្លាក់អ្នកគ្រប់គ្រងម្នាក់ថ្មីៗគឺលោក Brendan Rodgers បន្ទាប់ដឹកនាំក្រុមប្រកបទៅដោយការបរាជ័យ ជារៀងរាល់រដូវកាល ជាពិសេសមួយការប្រកួតចុងក្រោយប៉ះជាមួយ Everton ក្រោមលទ្ធផលពិន្ទុ ១-១ ដែលលទ្ធផលនេះ ខុសពីការរំពឹងទុករបស់ថ្នាក់ដឹកនាំទាំងស្រុង ថាអាចទទួលបានជ័យជំនះ។
LIverpool បានសម្រេចចិត្ដតែងតាំងលោក Jurgen Klopp ដែលធ្លាប់មានបទពិសេធន៍គ្រប់គ្រង ជាយូណាស់មកហើយជាមួយក្លឹប Borussia Dortmund របស់ប្រទេសអាល្លឺម៉ង់ ដល់ទៅ ៧ ឆ្នាំ ។ ជាមួយនឹងការសម្រេចចិត្ដនេះ ក្លឹប នឹងផ្ដល់ឲ្យនូវចំនួនទឹកប្រាក់ ៥ លានផោនប្រចាំឆ្នាំ ដែលអាចឡើងដល់ ៧ លានប្រសិនជាការគ្រប់គ្រងបានល្អ ទទួលបានជោគជ័យ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី