ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានចេញបញ្ជាដាក់ទណ្ឌកម្មថ្មី កូរ៉េខាងជើង ក្រោយពីការធ្វើតេស្តិ៍សាកល្បងអាវុធនុយក្លេអ៊ែរ និងប្រព័ន្ធផ្កាយរណបរបស់ខ្លួន ដោយខុសច្បាប់ កាលពីអតីតកាលកន្លងទៅនេះ ។
អ្វីដែលជាភាពជាក់ស្តែងនៃទណ្ឌកម្មថ្មីលើកនេះគឺជាការបង្កកទ្រព្យសម្បត្តិរដ្ឋាភិបាលកូរ៉េខាង ជើងនៅសហរដ្ឋអាមេរិក ក៏ដូចជា ធ្វើការនាំហាមឃាត់ រាល់ការនាំចេញ និងនាំចូល បណ្តាទំនិញ ពីប្រទេសកូរ៉េខាងជើងទៅកាន់សហរដ្ឋអាមេរិក និងហាមមិនឲ្យបណ្តាវិនិយោគគិនអាមេរិក មកធ្វើ ការវិនិយោគនៅលើទឹកដីកូរ៉េខាងជើងជាដើម។ ប្រភពបន្តឲ្យដឹងថាការដាក់ទណ្ឌកម្មលើកនេះពិត ជាធ្ងន់ធ្ងរខណៈនរណាម្នាក់ឲ្យតែហ៊ានមានទំនាក់ទំនងផ្សាភ្ជាប់ជាមួយនឹងកូរ៉េខាងជើងនោះនឹង ជាប់នៅក្នុងបញ្ជីស្បែកខ្មៅ ។
គួររំឮកថា ថ្ងៃទី ៦ មករា កន្លងទៅនេះ កូរ៉េខាងជើងបានធ្វើតេស្តិ៍សាកល្បងអាវុធនុយក្លេអ៊ែរខណៈ ថ្ងៃទី ៧ កុម្ភៈ ជាថ្មីម្តងទៀត កូរ៉េបានធ្វើតេស្តិ៍ សាកល្បង ផ្កាយរណបរបស់ខ្លួន ដែលជាការរំលោភ បំពានទៅនឹងការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិ ។ សេចក្តីបង្គាប់បញ្ជា ការដាក់ទណ្ឌកម្ម ជាថ្មីពីសំណាក់ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក អូបាម៉ា រួមមាន វិធានការ កាលពីពេលថ្មីៗ កន្លងទៅនេះ ដែលជាកិច្ចព្រមព្រងការដាក់ទណ្ឌកម្ម ពីក្រុម ប្រឹក្សាអង្គការសហប្រជាជាតិ ពោល ជាការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ទៅលើប្រជាជាតិ កុម្មុយនីស្តកូរ៉េខាងជើង ក៏ប៉ុន្តែនៅមានការដាក់ទណ្ឌកម្មមួយដាច់ដោយឡែកផ្សេងទៀត ដែល ត្រូវបានអនុម័តដោយ សភា និង អនុម័តដោយប្រធានាធិបតី អំឡុងខែកុម្ភៈ កន្លងទៅនេះ។
អ្នកនាំពាក្យ ឲ្យសេតវិមាន សហរដ្ឋអាមេរិក លោក Josh Earnest ឲ្យដឹងថា សហរដ្ឋអាមេរិក និង សហគមន៍អន្តរជាតិ នឹងមិនអត់ធ្មត់ទៅនឹង សកម្មភាពខុសច្បាប់នៃការធ្វើតេស្តិ៍សាកល្បងអាវុធ នុយក្លេអ៊ែរ ក៏ដូចជា ផ្កាយរណបពីកូរ៉េខាងជើងនោះទេ ហើយ ពួកយើងនឹងបន្ត ដាក់ទណ្ឌកម្ម ទៅ ដល់កូរ៉េខាងជើងបន្ថែមទៀត អោយស្មើនឹងគុណតម្លៃដែលកូរ៉េខាងជើង រំលោភទាំងបំពានទៅនឹង កាតព្វកិច្ចអន្តរជាតិ ។ លោក អូបាម៉ា គូសបញ្ជាក់ក្តែងៗឲ្យដឹងថា ការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត លើកនេះ ពុំមែនជាការដាក់ទណ្ឌកម្ម វាយ ប្រហារ ពលរដ្ឋកូរ៉េខាងជើងនោះទេ ប៉ុន្តែ លោកបាន បញ្ជាក់បន្ថែមថា ភាពជាថ្នាក់ដឹកនាំប្រទេសទៅវិញនោះទេ ដែលគួរតែត្រូវស្តីបន្ទោស ៕
- អាន ៖ កូរ៉េខាងជើង ស្លឈាម ក្រោយបែកធ្លាយ ឯកសារ ៤ប្រការ "ទណ្ឌកម្មធ្ងន់ធ្ងរបំផុត" ពីអាមេរិក-ចិន
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី