ព័ត៌មានអន្តរជាតិ ៖ សេចក្តីរាយការណ៍ ព័ត៌មានទាន់ហេតុការណ៍ អ័រតេ ក្រោយពីដកស្រង់ ព័ត៌មាន លម្អិតពីសារព័ត៌មានបរទេស Reuters ចុះផ្សាយឲ្យដឹងថា ហុងកុង បានធ្វើសេចក្តីប្រកាសផ្លូវការ ហើយថាទឹកដីរបស់ខ្លួនមានករណីឆ្លងវីរុស Zika លើកដំបូង ខណៈការលើកឡើងនេះ ត្រូវបានធ្វើ ឡើងតាមរយៈសន្និសិទកាសែតសារព័ត៌មាន នាយប់ថ្ងៃព្រហស្បត្តិ៍ ។
សារព័ត៌មានរដ្ឋហុងកុង RTHK អោយដឹងថា បុគ្គលដែលឆ្លងវីរុស Zika លើកដំបូងនៅហុងកុងលើក នេះគឺជាស្រ្តីជនជាតិបរទេស ដែលមានវ័យជាង ៣០ ឆ្នាំ ខណៈបន្ទុកការសង្ស័យឲ្យដឹងថាលោកស្រី ឆ្លង Zika ពីតំបន់សមុទ្រ Caribbean ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ