CamNews

កីឡាអន្តរជាតិ 

ស្ងាត់ៗ ក្លឹប Real Madrid ឆ្មក់ទិញបានខ្សែ បម្រើម្នាក់ទៀតហើយ ពីក្លឹប Inter Milan ក្នុងទឹកដីអ៊ីតាលី

ព័ត៌មានកីឡា៖ ក្លឹប Real Madrid រកទិញបានខ្សែបម្រើម្នាក់ទៀតហើយ ពីក្លឹប Inter Milan ខណៈសេចក្ដី​សម្រេចរបស់ក្លឹប ចង់សម្រេចកិច្ចកុងត្រាសម្រាប់កីឡាករ​ឲ្យមានរយៈពេលវែង រហូតដល់ទៅ ៦ ឆ្នាំ ។ 

ស្ដេចស Real Madrid បានយល់ព្រមទទួលយកទីផ្សារកីឡាករ Mateo Kovacic ពីក្លឹប Inter Milan ជាផ្លូវការហើយ កាលពីម្សិលមិញ ខណៈដែល តម្លៃខ្លួនកីឡាករមិនបានមានការបង្ហាញនៅឡើយ ។ ទន្ទឹមគ្នានឹង​ការ​សម្រេចចិត្ដនេះផងដែរ ក្លឹបក៏គ្រោងនឹង ចុះហត្ថលេខា លើកិច្ចកុងត្រាកីឡាករ សម្រាប់រយៈពេលវែង​ដែល​មានរហូតដល់ទៅ ៦ ឆ្នាំ ស្របនឹងពេលនេះ កីឡាករ​ទើបតែមានអាយុ ២១ឆ្នាំ ។ 

Mateo Kovacic ធ្លាប់មានប្រវត្ដិ លេងឲ្យ Inter Milan បានចំនួន ៩០ប្រកួត ហើយបង្កើតគ្រាប់បាល់ជំនួយ​​បាន ១១គ្រាប់ បន្ទាប់ពីកីឡាករ បានផ្ទេរចូលមកកាន់ក្លឹបកាលពីឆ្នាំ ២០១៣ ។ 

Mateo Kovacic និងធ្វើការបង្ហាញខ្លួន នៅក្នុងក្លឹប Real Madrid នៅថ្ងៃស្អែកនេះហើយ ។ 

ប៉ុន្ដែគូសបញ្ជាក់ផងដែរថា សម្រាប់តម្លៃខ្លួនរបស់កីឡាករ Mateo Kovacic នៅតែស្ថិតក្នុងមន្ទិលសង្ស័យ​ ​នៅឡើយទេ ហើយក៏មិនទាន់មានដំណឹង រឺរបាយការណ៍មួយហ៊ានអះអាងចំនួន ឲ្យពិតប្រាកដនោះដែរ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី

 


Tags: Sport News Real Madrid Inter Milan