ថៃ ៖ ដោយសារតែក្នុងថ្ងៃឆ្លងឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី នាង Bella ranee និងលោក Weir sukollawat មមាញឹកក្នុងការបំពេញការងាររៀងៗខ្លួនធ្វើឲ្យអ្នកទាំងពីរមិនបានចំណាយពេលរួមគ្នាសម្រាប់ការរាប់ថយក្រោយ ។
ប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ទោះមិនបានឆ្លងឆ្នាំជាមួយគ្នា ប៉ុន្តែ Bella និង Weir គ្រោងធ្វើរឿងពិសេសមួយគឺធ្វើដំណើរទៅវត្តមានអារាមនៅជិតផ្ទះដើម្បីកសាងអំពើល្អជាមួយគ្នាឲ្យបានច្រើន ។ តារាស្រីវ័យ ២៩ ឆ្នាំរូបនេះបានបន្ថែមទៀតថា លើកមិនមែនត្រឹមតែមានវត្តមានរបស់នាងនិងលោក Weir ទេ ពោលគឺមានអ្នកម្តាយជាទីស្រលាញ់ក៏ចូលរួមជាមួយផងដែរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar