ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្សម្នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ១៦ នាកផ្សេង ទៀតបានទទួលរងរបួស ធ្ងន់ និង ស្រាល ក្រោយពីផ្ទុះកំបុតត្បូងភ្លោះ ដ៏កម្រ វាយប្រហារ មកលើ ភាគខាងជើង ឆៀង ខាងកើត រដ្ឋ Nebraska សហរដ្ឋអាមេរិក នេះបើយោងតាមការដកស្រង់ អត្ថ បទផ្សាយ ពីគេហទំព័រសារព័ត៌មាន ស្កាយញូវ ។
ភ្នាក់ងារ សេវាអាកាសធាតុជាតិ NWS បានអះអាងអោយដឹងថា យ៉ាងហោចណាស់ ព្យុះកំបុតត្បូង ពីរដ៏កម្រ បានបង្ហាញវត្តមានរបស់ខ្លួន នៅកៀកនឹងគ្នា ជាខ្លាំង ខណៈបានបំផ្លាញ ផ្ទះប្រជាពលរដ្ឋ អស់មួយចំហៀងក្រុង ។ សេចក្តីរាយការណ៍ បន្តអោយដឹងថា ក្រោយពីមានការវាយប្រហារពីសំ ណាក់គ្រោះធម្មជាតិ ដ៏អាក្រក់មួយនេះ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរដ្ឋ រងនូវការខូចខាតខ្លាំង ដល់ ទៅ ៧៥ ភាគរយ ស្របពេលដែលជនរងគ្រោះ ម្នាក់ ត្រូវបានគេរាយការណ៍អោយដឹងថាបានស្លាប់ បាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យ ក្នុងស្រុកមួួយកន្លែង ដោយហេតុតែ របួសធ្ងន់ពេក ។
យ៉ាងណាមិញ លោក Dave Heineman អភិបាលរដ្ឋបានគូសបញ្ជាក់អោយច្បាស់ផងដែរថាភ្លាមៗ នោះរដ្ឋ ត្រូវបានប្រកាសចាត់ចូល ក្នុងសភាព មានអាសន្ន ខណៈ ក្រុមកងកម្លាំង ការពារ ត្រូវបាន ដាក់ពង្រាយទូទាំងរដ្ឋ ជាតំបន់ មានបញ្ហាប្រឈមខ្ពស់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយញូវ