CamNews

ទេសចរណ៍ 

ក្រុង Kota Kinabalu ដ៏បរិសុទ្ធរបស់ ម៉ាឡេស៊ី

ស្ថិតនៅក្នុងរដ្ឋ Sabah ភាគខាងកើត Malaysia ក្រុង Kota Kinabalu មើលទៅដូចជាកោះដ៏ស្រស់

ស្អាត និងទាក់ទាញ គួរជាទីកំសាន្ដ។

ក្រុង Kota Kinabalu ស្ថិតនៅលើកោះ Borneo ដែលជាកោះទីធំទី ៣ លើពិភពលោក និងត្រូវបាន
គ្រប់គ្រងដោយប្រទេសចំនួន ៣ គឺ Brunei, Indonesia និង Malaysia។

ការហោះហើរពីរដ្ឋធានី  Kuala Lumpua ទៅកាន់កោះ Kota Kinabalu នឹងត្រូវចំណាយពេលជាង
១ម៉ោង។ មកដល់ Kota Kinabalu អ្នកនឹងបានដឹងថា វាពិតជាគួរឱ្យចាប់អារម្មណ៍ជាងការស្មាន
របស់អ្នក។

ខ្យល់ និងបរិយាកាសនៅទីនេះ មានភាពបរិសុទ្ធ ដោយសារវានៅក្បែរសមុទ្រដ៏ធំល្វឹងល្វើយ ឆ្នេរ
ខ្សាច់វែងដាច់កន្ទុយកភ្នែក។​ មិនតែប៉ុណ្ណោះ តំបន់ទេសចរណ៍នេះ សម្បូរទៅដោយល្បែងកំសាន្ដ
ជាច្រើន ដូចជា ការជិះរលកទឹក ជិះបាលឡុងហោះ មុជទឹករុករកក្នុងបាតសមុទ្រ កំសាន្ដកោះនានា
ដោយជិះទូក អូប័រ។ល។

ប្រសិនចង់ស្នាក់នៅមួយយប់ លើកោះ អ្នកអាចជួលតង់ និងសម្ភារៈចាំបាច់ ដើម្បីបោះជំរំ៕

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ kotakinabalu


Tags: Kota Kinabalu​ Malaysia tour