CamNews

តារា 

តារាស្រី Taylor Swift បង្ហើបប្រាប់ចំនុចពិសេសម្យ៉ាងរបស់មិត្តប្រុសថ្មី

ព័ត៌មានកំសាន្ត ៖ ដោយតាមប្រភពពីគេហទំព័រ lollipop បានឲ្យដឹងថា មូលហេតុដែល Taylor Swift ស្រលាញ់លោក Tom Hiddleston ដោយសារតែលោកតែងតែលើកទឹកចិត្តរបស់នាង ឲ្យធ្វើឲ្យនាងមានភាពកក់ក្តៅគ្រប់ពេលដែលមានលោក នៅក្នុងជិវិតរបស់នាង ។ 

លោក Tom Hiddleston និង Taylor Swift ទើបតែមានបានសម្រេចចិត្តទាក់ទងគ្នាទើបតែ ២ ទៅ៣ សប្តាហ៍នេះទេ ប៉ុន្តែស្នេហារបស់អ្នកទាំង ២ ហាក់បីដូចជារឹងមាំដោយមិនគួរឲ្យជឿទាល់តែសោះ ។ 

គួរបញ្ជាក់ឲ្យដឹងថា លោក Tom Hiddleston មានអាយុ ៣៥ ឆ្នាំ ហើយតារាស្រី Taylor Swift ទើបតែមានអាយុ ២៦ឆ្នាំ តែប៉ុណ្ណោះ ។ 

ដោយយោងតាមប្រភពពី HollywoodLife.com បានឲ្យដឹងថា នៅពេលដែល តារាស្រី Taylor Swift នៅក្បែរលោក Tom Hiddleston នាងមានអារម្មណ៍ថា នាងអាចធ្វើអ្វីៗគ្រប់បែបយ៉ាង​ ពីព្រោះលោក Tom Hiddleston តែងតែលើកទឹកចិត្តនាង មើលថែនាង ស្គាល់ពីទុកលំបាករបស់នាង ហើយក៍មិនខ្វល់ពីអតីតកាលរបស់នាងដែរ ហើយនាងមានអារម្មណ៍ថា នាងមានសេចក្តីសុខ និងក្លាយជានារីម្នាក់ដែលមានសំណាងបំផុតនៅពេលដែលមានលោក Tom Hiddleston ធ្វើជាមិត្តប្រុសរបស់នាង ​។ 

Taylor Swift បានបន្ថែមទៀតថា នាងមិនដែលមានអារម្មណ៍បែបនេះពីមុនមកនោះទេ នេះជាលើកទី ១ របស់នាងដែលនាងបានរកឃើញមិត្តប្រុសល្អបែបនេះ ។ 

ទោះបីជាអ្នកទាំង ២ ទើបតែស្រលាញ់គ្នាក៍ដោយចុះ ប៉ុន្តែ Taylor បាននាំលោក Tom ទៅផ្ទះរបស់នាងនៅឯទីក្រុង New York ដើម្បីទៅជួបឪពុកម្តាយរបស់នាង ហើយធ្វើដំណើរទៅជាមួយគ្នាយ៉ាង រ៉ូមែនទិចថែមទៀតផង ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Tom Hiddleston Taylor Swift