កាលពីថ្ងៃទី ២២ ខែមិថុនា ម្សិលមិញនេះគឺជាថ្ងៃកំណើតរបស់តារាចម្រៀងស្រីនាង Selena gomez ឈានចូលវ័យ ២៦ ឆ្នាំ ។ នៅក្នុងនោះផងដែរ នាង Selena gomez ក៏បានប្រារព្ធពិធីជប់លៀងយ៉ាងសប្បាយរីករាយជាមួយនិងមិត្តភក្តិរបស់នាង ខណៈពេលដែលមិត្តជិតស្និទ្ធបំផុតគឺនាង Taylor Swift រវល់ជាមួយនិងការប្រគុំតន្រ្តីរបស់នាង ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
ទោះបីជាមមាញឹកជាមួយនិងការងារពិតមែន ប៉ុន្តែម្ចាស់បទ "Back to December" នាង Taylor Swift នៅតែឆ្លៀតធ្វើការជូនពរដល់ Selena gomez តាមរយៈគណនីអុិនស្រ្តាក្រាម Stories ព្រមទាំងភ្ជាប់ជាមួយនិងចំនងជើងថា "តើខ្ញុំអាចឲ្យរយៈចម្ងាយបញ្ឈប់ការប្រារព្ធពិធីខួបកំណើត Best Friend របស់ខ្ញុំដែរ? ខ្ញុំចង់បានន័យថា ពិតជាអាច ប៉ុន្តែខ្ញុំគួរតែមិនធ្វើបែបនោះ" ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ eonline