CamNews

តារា 

កប់ណាស់!! បែកបាក់ស្នេហាមែន ប៉ុន្តែ Selena កំពុងតែជាប់ឈ្មោះជា.....!!!

ស្របពេលដែលមានហ្វេនជាច្រើនអាណិតដល់ចិត្តតារាចម្រៀងស្រីនាង Selena Gomez ក្រោយពី Justin Bieber បានប្រកាសភ្ជាប់ពាក្យជាមួយនិងនាង Hailey Baldwin ។ ទោះបីជាយ៉ាងណាក៏ដោយចុះ តារាចម្រៀងរូបនេះគឺមិនសូវជាខ្វល់នោះទេ ព្រោះនាងមមាញឹកជាមួយនិងការងារដែលរកចំណូលបានរាប់លាន ។ 

ថ្មីៗនេះ ម្ចាស់បទ "Back to you" បានធ្វើការចែករំលែករូបថតជាច្រើនសន្លឹកជាមួយនិងមិត្តភក្តិរបស់នាងនៅលើគណនីអុិនស្រ្តាក្រាម ដោយធ្វើការផ្សព្វផ្សាយឲ្យកាបូបម៉ាកល្បីមួយ ដែលជាក្រុមហ៊ុនដ៏ធំមួយ ។ ប្រភពដដែលបានបន្តទៀតថា នាង Selena Gomez បានចុះកុងត្រាជាមួយនិងក្រុមហ៊ុននោះ ដែលមានតម្លៃខ្លួនដលទៅ ១០ លានដុល្លារឯណោះ ។ 

ទទ្ទឹមនឹងនេះផងដែរ មានហ្វេនជាច្រើនបានកោតសរសើរជាមួយនិងរូបសម្រស់របស់ Selena Gomez នៅក្នុងរូបថតរបស់នាង ព្រោះតារាស្រីរូបនេះផាត់មុខបែបធម្មតាៗ ជាមួយនិងសម្លៀកបំពាក់យ៉ាងសាមញ្ញ ប៉ុន្តែមើលទៅនាងគឺស្អាតខ្លាំង ។ 

យោងទៅតាមប្រភពពី Hollywood Life បានឲ្យដឹងថា តារាស្រីវ័យ ២៦ ឆ្នាំរូបនេះ នឹងរៀនកាត់ទទួលយកការរៀបការរបស់អតីតមិត្តប្រុសរបស់នាងគឺលោក Justin ហើយនាងនឹងបន្តរស់នៅជីវីតរបស់ខ្លួនឲ្យមានន័យ ។ ប្រភពដដែលបន្តទៀតថា Selena បានធ្វើរឿងពិសេសមួយសម្រាប់ Justin ដោយសរសេរជាសំបុត្រ ក្នុងន័យអបអរសាទរទៅកាន់គាត់ចំពោះជីវីតរៀបការ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14


Tags: Selena gomez Taylor Swift