CamNews

តារា 

អេមមែនទែន! កញ្ញា ទេព បូព្រឹក ទិញគ្រឿងអលង្កាមួយឈុតធំជូនដល់....

ព័ត៌មានកំសាន្ត ៖ មហាជនក្នុងស្រុកប្រហែលជាបានស្គាល់រួចមកហើយអំពីតារាចម្រៀងវ័យក្មេងរូបស្រស់ កញ្ញា ទេព បូព្រឹក ដែលជាតារាចម្រៀងល្បីឈ្មោះម្នាក់នៅក្នុងផលិតកម្ម ហង្ស មាស ។ 

កាលពីប៉ុន្មានថ្ងៃមុននេះតារាស្រីរូបនេះបានចំណាយថវិកាដែលខ្លួនខិតខំប្រឹងប្រែងរក ដើម្បីទិញកាដូជូនអ្នកមានគុណរបស់នាង ។ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញា ទេព បូព្រឹក កាលពីប៉ុន្មានថ្ងៃមុននេះបានបង្ហោះរូបថតគ្រឿងអលង្កាមួយឈុតជាមួយនិងពាក្យពេជន៍មួយឃ្លាថា "ជិតដល់ថ្ងៃទៅធ្វើបុណ្យនៅស្រុកហើយដូចនេះទិញកាដូជូនអ្នកមានគុណឲ្យហើយព្រោះជិតដល់ថ្ងៃបុណ្យចូលឆ្នាំផងកូនមានតែប៉ុននេះទេ អរគុណ" ។ 

គ្រាន់តែទង្វើទាំងអស់នេះក៏អាចបញ្ជាក់បានដែរថា តារាចម្រៀងស្រីរូបនេះគឺជាកូនស្រីម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាត ហើយមានទឹកចិត្តល្អ ចេះដឹងគុណដល់ម្តាយឪពុកដែលខំចិញ្ចឹមបីបាច់ ៕






ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Tep boprek Pech solika G-davith