CamNews

តារា 

Selena Gomez បានធ្វើការរៀបរាប់ពី អារម្មណ៍សោកសៅ និងខ្មាសអៀនជាមួយជិវិតពិតរបស់ខ្លួនឯង

ព័ត៌មានកំសាន្ត ៖ Selena Gomez ធ្លាប់មានទំនាក់ទំនងស្នេហាដែល អស្ចារ្យមួយ ជាមួយនិង​ Justin Bieber ។ 

តារាស្រីវ័យ ២៣ ឆ្នាំ Selena Gomez មានទំនាក់ទំនងជាមួយ និង​​ Justin Bieber ជួលឈ្លោះជួលត្រូវ រហូតដល់ឆ្នាំ ២០១៤ នាងក៍បានបញ្ចប់ទំនាក់ទំនងរបស់នាងជាមួយនិង Justin Bieber និងព្យាយាមស្វែងរកមិត្តប្រុសថ្មីដែលនាងគិតថា នឹងអាចក្លាយជាគូអនាគតបាន  នាងបានបន្ថែមទៀតថា ទោះបីវាជារឿងដែលពិបាកមែន ប៉ុន្តែវាមិនអីទេសម្រាប់នាង ។ 


នាងបានបញ្ចេញពីអារម្មណ៍សោកស្តាយ ក្នុងការទទួលបរាជ័យ និងការអៀនខ្មាសរបស់នាង សម្រាប់ជិវិតផ្ទាល់ខ្លួនរបស់នាង​ រឿងច្រំដែលៗ ខណៈពេលដែលនាងនៅលើឆាក ។ 

នាងបានថ្លែងប្រាប់ទស្សនាវដ្តីដែលជាឈ្មោះ Marie Claire ពី​ America ថា នាងនឹងធ្វើការផ្សព្វផ្សាយរបស់ដែលនាងស្រលាញ់ ហើយនាងនឹងធ្វើបទសម្ភាស៍អំពីជិវិតផ្ទាល់ខ្លួនរបស់នាង ។ 


Selena Gomez បានបន្ថែមទៀតថា នាងនឹងលុបបំបាត់នូវភាពសោកសៅ និងអារម្មណ៍ខ្មាសអៀនចោលឲ្យអស់ ប៉ុន្តែនាងនឹង នាំយកមកនូវស្នាមញញឹមរបស់នាង ឲ្យកាន់តែមានភាពប្រសើរឡើងសម្រាប់ជិវិតផ្ទាល់ខ្លួនមួយនេះ ។ 

នៅក្នុងឆ្នាំ ២០១៦ Selena បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្ត ដែលរួមបញ្ចូលដូចជា 'Bad Neighbours 2: Sorority Rising', 'The Fundamentals of Caring' និង 'In Dubious Battle' ។ 

Selena បានចាប់ផ្តើមការសម្តែងរបស់នាង នៅក្នុងខែនេះ នាងមានអារម្មណ៍រំភើបខ្លាំងណាស់ ហើយនាងនឹងកាន់តែមានឈ្មោះល្បីកាន់តែខ្លាំង ។ 

Selena បាននិយាយថា នាងគ្រាន់តែចង់ធ្វើអ្វីដែលនាង នៅតែនាង នាងមិនចង់ឲ្យអ្នកណាមើលទៅនាងជាមនុស្សម្នាក់ ឬ ជាតារាស្រីដែលមានឈ្មោះល្បីអីនោះទេ ៕ 



ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Marie Claire Justin Bieber Selena Gomez