CamNews

កីឡាអន្តរជាតិ 

ខ្សែការពារ Liverpool ​រងការចោទប្រកាន់ ពីបទប្រើអំពើរហិង្សា​ ខណៈដែលក្រុមទើបតែបរាជ័យក្នុងទឹកដីថ្មីៗ

ព័ត៌មានកីឡា៖ ខ្សែការពារ​ក្រុម Liverpool បានត្រូវរងការចោទប្រកាន់ ពីករណីប្រើអំពើរហិង្សាលើ​គូរ​ប្រ​កួត​របស់ខ្លួនគឺកីឡាករចាំទី របស់ Man United ឈ្មោះថា ​David De Gea កាលពីជំនួបប្រកួត ក្នុងទឹកដី​Anfield ។ 

Liverpool ធ្លាក់រាសីយ៉ាងដុនដាប កាលពីប្រកួតគ្នាជាមួយ Man United ក្នុងទឹកដីរបស់ខ្លួន ខណៈដែលក្រុម​​ត្រូវបរាជ័យហើយ ហើយកីឡាកររបស់ខ្លួនគឺ Steven Gerrard ក៏ត្រូវពិន័យកាតក្រហមដកបេក្ខភាពការប្រ​​កួត ថែមទាំងរហូតមទល់ពេលនេះ ខ្សែការពារឈ្មោះថា Martin Skrtel ក៏ត្រូវរងការចោទប្រកាន់ ពីបទ​ប្រើ​អំពើហិង្សាដាក់ អ្នកចាំទី Man United គឺ ​David De Gea ដោយជាន់ពីលើ​ ខណៈកីឡាករកំពុង​ដួល លើស្មៅ ។ ហេតុការណ៍មួយនេះ បើយោងតាមការបង្ហាញរបស់ ប៊ីប៊ីស៊ី បានឲ្យដឹងថា​ អាជ្ញាកណ្ដាល​ដែលស្ថិតក្នុងការប្រកួត​គឺលោក Martin Atkinson មិនបានឃើញដោយផ្ទាល់ភ្នែកនោះទេ​ ប៉ុន្ដែត្រូវប្រទះ​ភ្នែក​របស់ ក្រុមមន្ដី្រ ៣ រូបផ្សេងទៀត ដែលបាននៅក្បែនោះ ហើយនឹង ភស្ដុតាងដែលថត​ចាបបាន ។ 

សម្រាប់ការប្រកួត មួយនេះ​ Liverpool រងការអាម៉ាសនឹង​​បរាជ័យ ត្រឹមពិន្ទុ ២ ទល់នឹ ១ ក្នុងទឹកដីរបស់​ខ្លួនទៅហើយ​​ មិនគួរឡើយ​បែជាមក ជួបបញ្ហាដូច្នេះ ទៀតសោះ។ ហើយ ​Steven Gerrard  បន្ទាប់ពីត្រូវ​ពិន័យ​កាតក្រហម​មក អាចនឹងត្រូវ បាត់បង់ការប្រកួត​ជាបន្ដជាមួយក្រុម នាការប្រកួតពេលក្រោយទៀត​។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Manchester United liverpool