CamNews

ព័ត៌មានជាតិ 

ត្រឹមអាយុ​ ១៤ ឆ្នាំ សោះ ហ៊ានលើកដៃធ្វើរឿងបែបនេះ ដាក់មនុស្សស្រី

កំពត ៖ ក្មេងប្រុសអាយុ ១៤ ឆ្នាំត្រូវបានប៉ូលិសចាប់ខ្លួន កាលពីយប់ថ្ងៃសៅរ៍ នៅខេត្តកំពត ក្រោយកាប់ក្មេងស្រីអាយុ​ ១០ ឆ្នាំ ព្រោះតែបដិសេធមិនព្រមរួមភេទជាមួយនឹងគាត់ ។ ហេតុការណ៍នេះបានកើតឡើង នៅរសៀលថ្ងៃសៅរ៍នៅឃុំ ត្រពាំងព្រីង ។

លោក ទូច ឈុន មន្ត្រីនគរបាលស្រុកទឹកឈូបាននិយាយថា ជនសង្ស័យបានទៅឃ្វាលគោ នៅតាមវាលស្រែ ជាកន្លែងដែលខ្លួនបានជួបក្មេងស្រី ដែលជាជនរងគ្រោះ ហើយគាត់បានព្យាយាមសុំរួមភេទជាមួយនាងតែនាងបដិសេធ ។

ក្រោយមកជនសង្ស័យខឹងយ៉ាងខ្លាំង ក៏ត្រលប់ទៅផ្ទះដើម្បីយកកាំបិត ហើយត្រលប់មក​ចាក់ជនរងគ្រោះ ។ 

លោក ទូច ឈុន បានមានប្រសាសន៍ថា "ជនសង្ស័យបានកាប់នាងជាច្រើនកាំបិត បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។ បន្ទាប់ពីនោះ ជនសង្ស័យស្មានថា ជនរងគ្រោះបានអស់ជីវីត ក៏រត់គេចខ្លួនទៅបាត់ទៅ" ។ 

លោក ឈុន បានបន្ថែមទៀតថា ក្មេងប្រុសនេះត្រូវបានចាប់ខ្លួន នៅក្នុងភូមិដូចដែលបានលើកឡើងខាងលើ ហើយជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសម្រាកព្យាបាល ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes


Tags: Local news Social news