CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងត្បូង ប្រកាសប្រើធម៌ក្តៅលើការសាកល្បងនុយក្លេអ៊ែរ និង គ្រាប់រ៉ុក្កែតរបស់កូរ៉េខាងជើង

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ (Park Geun-hye) បានថ្លែងថា រដ្ឋាភិបាលទីក្រុងសេអ៊ូល នឹងចាត់វិធានការ «កាន់តែខ្លាំង និងមានប្រសិទ្ធិភាពបន្ថែមទៀត» ដើម្បីឆ្លើយតបទៅនឹងទង្វើរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦។

លោកស្រី ផាក បានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍រដ្ឋថា វិធានការទាំងអស់ នឹងធ្វើឲ្យកូរ៉េខាងជើង យល់ច្បាស់ថា ប្រទេសនេះមិនអាចរស់នៅបាន ជាមួយនឹងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែនោះទេ។ សុន្ទរកថារបស់លោកស្រី ត្រូវបានរៀបចំឡើង ដើម្បីពន្យល់ពីការសម្រេចរបស់ទីក្រុងសេអ៊ូល កាលពីសប្តាហ៍មុនក្នុងការបិទសួនឧស្សាហកម្ម កែសង (Kaesong) ជាតំបន់ឧស្សាហកម្មរួមគ្នាមួយ របស់កូរ៉េទាំងពីរ ស្ថិតក្នុងទឹកដីកូរ៉េខាងជើង ជាផ្នែកមួយនៃសកម្មភាពព្រមានរបស់ខ្លួន ចំពោះការសាកល្បងអាវុធនុយក្លេអ៊ែរ និងការបាញ់គ្រាប់រ៉ុក្កែតរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។

 

គួរបញ្ជាក់ថាកូរ៉េខាងជើង បានបាញ់គ្រាប់រ៉ុក្កែត កាលពីថ្ងៃទី០៧ ខែកុម្ភៈ ដើម្បីដឹកនាំផ្កាយរណបអង្កេតភពផែនដីទៅកាន់គន្លងគោចរ បន្ទាប់ពីបានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៤ របស់ខ្លួន (គ្រាប់បែកអ៊ីដ្រូសែន) កាលពីថ្ងៃទី៦ ខែមករា កន្លងទៅនេះ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Int news Star news Breking news South korea North korea US Military Drill Kim Jong Un Mers