CamNews

តារា 

តើមនុស្សសំណព្វប៉ុន្មាននាក់ដែល ស្រីស្អាត Pat នឹងដឹកដៃអ្នកណាទៅគោរពសព្វព្រះមហាក្សត្រថៃ?

តារាថៃ ៖ តារាសម្តែងស្រីនាង Pat napapa ដែលមានផ្ទៃពោះមុនរៀបការជាមួយមិត្តប្រុសដែលមានអាជីពជាអ្នកបង្ហោះម៉ូតូ បានដឹកដៃគ្នាទៅគោរពព្រះសព្វរបស់ព្រះមហាក្សត្ររបស់ខ្លួន កាលពីពេលថ្មីៗនេះ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា នាង Pat napapa និងអនាគតស្វាមី និងកូនក្នុងផ្ទៃបានដឹកដៃគ្នាទៅគោរពព្រះសព្វ និងទទួលបានការថ្នាក់ថ្នមយ៉ាងខ្លាំងពីអនាគតស្វាមី ព្រោះដឹងថានាងកំពុងតែពរពោះកូនរបស់លោក ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Pat napapa និងអនាគត់ស្វាមីទៅគោរពព្រះសព្វរបស់ព្រះមហាក្សត្រថៃព្រះនាម Bhumibol Adulyadej កាលពីល្ងាចថ្ងៃទី ១៦ ខែតុលានេះ ។ 

ទទ្ទឹមនឹងនេះដែរ គេបានសង្កេតឃើញថា នាង Pat មិនមែនជាតារាស្រីដំបូងទេ ដែលចូលទៅគោរពសព្វរបស់ព្រះមហាក្សត្ររបស់ខ្លួន ផ្ទុយទៅវិញគឺមានវត្តមានរបស់តារាល្បីជាច្រើនដួងទៀត ដែលបានទៅគោរពសព្វដោយផ្ទាល់ ៕

-ចុចអាន ៖ រឿងរ៉ាវដ៏ល្វីតជូរចត់ ៥ យ៉ាង របស់នាង Pat Napapa ដែលអ្នកមិនធ្លាប់ដឹង

-ចុចអាន ៖ កូនមិនទាន់កើតផងនាង Pat និងមិត្តប្រុសត្រៀមរបស់ពិសេសទុកឲ្យកូនហើយបាត់




ប្រែសម្រួល ៖  គន្ធា


ប្រភព ៖ kapook


Tags: Pat napapa