CamNews

ព័ត៌មានអន្តរជាតិ 

"Cobra Gold" សមយុទ្ធយោធា ពហុភាគី ដឹកនាំដំបូង ដោយប្រទេសថៃ និង អាមេរិក

ព័ត៌មានអន្តរជាតិ ៖ ប្រទេសចិន បានបញ្ជូនកងទ័ព ទៅចូលរួមលំហាត់សមយុទ្ធយោធា ពហុ ភាគីក្រោមប្រធានបទ " Cobra Gold" ខណៈសមយុទ្ធយោធា ពហុភាគី លើកនេះ ត្រូវបានដឹក នាំជាលើកដំបូង ដោយ​ សហរដ្ឋអាមេរិក និង ប្រទេសថៃ នេះបើតាមការអោយដឹងពី ក្រសួង ការពារជាតិ របស់ប្រទេសចិន កាលពីថ្ងៃច័ន្ទ ម្សិលមិញនេះ ។


យ៉ាងណាមិញ ទីភ្នាក់ងារសារព័ត៌មាន ស៊ិនហួរ បានគូសបញ្ជាក់បន្តអោយដឹងថា សមយុទ្ធយោ ធាពហុភាគីខាងលើ នឹងត្រូវប្រព្រឹត្តិទៅ នៅថ្ងៃព្រហស្បត្តិ៍ខាងមុខនេះ នៅឯខេត្ត Phitsanulok ភាគខាងជើង ប្រទេសថៃ ដោយនៅក្នុងនោះ នឹងមានការចូលរួមពីសំណាក់កងកម្លាំងយោធា មកពី ៨ ប្រទេស ផ្សេងទៀត ដូចជា ប្រទេសថៃ អាមេរិក ឥណ្ឌូនេស៊ី ក៏ដូចជា កូរ៉េខាងជើង ។


បន្ថែមពីលើនេះ ប្រភពបន្តអោយដឹង កងទ័ព ១៧ នាក់ ភាគច្រើន មកពី Guangzhou Military Area Command នឹងធ្វើសមយុទ្ធយោធា ស្តីពី ផ្តល់ជំនួយសង្គ្រោះបន្ទាន់ផ្នែកមនុស្សធម៌។ គួរ​ បញ្ជាក់ថា សមយុទ្ធយោធាមួយនេះ នឹងត្រូវបញ្ចប់ តាមការគ្រោងទុក របស់ខ្លួន នៅថ្ងៃទី ២៣ ខែកុម្ភៈនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Thailand Thai Bangkok Int news Unt news Breaking news Asia Protest US USA