CamNews

ព័ត៌មានអន្តរជាតិ 

បងប្អូន ISIS ឆ្លងប្រទេស សម្លាប់ចំណាប់ខ្មាំង នៅអាស៊ី ព្រោះមិនបង់ប្រាក់ រំលោះ តាមចំណង់របស់ខ្លួន

ព័ត៌មានអន្តរជាតិ ៖ ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម Abu Sayyaf ពីប្រទេសហ្វីលីពីន បានសម្លាប់ចំណាប់ ខ្មាំងជនជាតិកាណាដា បាត់ទៅហើយ នេះបើយោងតាមសេចក្តីរាយការណ៍ ។ ចំណាប់ខ្មាំងជនជាតិ កាណាដា ដែលត្រូវបានសម្លាប់នោះ មានឈ្មោះថា Robert Hall លោកត្រូវបានក្រុមរដ្ឋអ៊ីស្លាមជ្រុល និយមចាប់ជម្រិតអំឡុងខែកញ្ញាកន្លងទៅនេះ ជាមួយនឹងចំណាប់ខ្មាំង៣នាក់ផ្សេងទៀត រួមមានដូច ជាជនជាតិ កាណាដា ហ្វីលីពីន និង ន័រវេ ។ 



របាយការណ៍ បញ្ជាក់ឲ្យដឹងថា លោក Hall ត្រូវបានសម្លាប់ដើមសប្តាហ៍ថ្ងៃច័ន្ទនេះ បន្ទាប់ពី កាលកំ ណត់នៃប្រាក់រំលោះបានមកដល់ ។ នាយករដ្ឋមន្រ្តីប្រទេសកាណាដា  Justin Trudeau គូសបញ្ចាក់ ឲ្យដឹងថា លោក Hall ទំនងជាត្រូវបានសម្លាប់ដោយផ្ទាល់ដៃ ដោយអ្នកចាប់រូបលោក ។ សេចក្តីថ្លែង ការណ៍ពីនាយករដ្ឋមន្រ្តីរូបនេះ គូសបញ្ជាក់ពីមរណទុក្ខដ៏ក្រៀមក្រំខាងលើ ឲ្យដឹងថា "It is with deep sadness that I have reason to believe that a Canadian citizen, Robert Hall, held hostage in the Philippines since September 21, 2015, has been killed by his captors,"  ។ គួរបញ្ជាក់ថា ក្រុមរដ្ឋ អ៊ីស្លាមជ្រុលនិយម Abu Sayyaf ដែលមានមូលដ្ឋាននៅហ្វីលីពីនោះ តម្រូវឲ្យបង់ប្រាក់សំណងរាប់ លានដុល្លារ ។ ទាំងរដ្ឋាភិបាល ហ្វីលីពីន និង រដ្ឋាភិបាល កាណាដា បានជំទាស់ទៅនឹងការចំណាយ ប្រាក់សំណងទៅលើការរំលោះចំណាប់ខ្មាំង ។ ផ្ទុយមកវិញ រដ្ឋាភិបាល ហ្វីលីពីន បានចេញប្រតិបត្តិ ការយោធា ប្រឆាំងទៅនឹងក្រុមរដ្ឋអ៊ីស្លាមខាងលើ ។ 



លោក Hall រួមទាំងដៃគូរបស់លោក ដែលជាជនជាតិហ្វីលីពីន មានឈ្មោះ Marites Flor និង Kjartan Sekkingstad ជនជាតិន័រវេ ក៏ដូចជា John Ridsdel ជនជាតិ កាណាដាទាំងអស់គ្នាត្រូវបានចាប់ជម្រិត ពីតំបន់មាត់សមុទ្រ ជិតទីក្រុង Davao អំឡុងខែកញ្ញា កន្លងទៅ ដោយក្រុមរដ្ឋអីស្លាម  Abu Sayyaf ចាប់យកទៅតំបន់របស់ខ្លួន ដែលជាទីតាំងកោះដាច់ស្រយាល កោះ Jolo ជាអកុសល លោក Ridsdel ត្រូវបានសម្លាប់ តាំងពីថ្ងៃទី ២៥ មេសា ក្រោយពី កាលកំណត់នៃការបង់ប្រាក់រំលោះ បានមកដល់ ៕



ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: Philippine Canada Hostage IS ISIS