ក្នុងរដូវកាល World Cup បែបនេះ គ្មានអ្វីសប្បាយជាងឃើញ ក្រុមដែលខ្លួនចូលចិត្ត ឬក្រុមជំរើស ជាតិរបស់ខ្លួន ឈ្នះពានរង្វាន់ឡើយ តែតារាចំរៀងស្រី Rihanna មើលទៅសប្បាយចិត្តជាង ក្រុម Germany ទៀត ។
យប់មិញនេះ Rihanna បានធ្វើដំណើរទៅកាន់ ទឹកដី Brazil ដើម្បីចូលទស្សនា ការប្រកួត World Cup វាងក្រុម Geramny និង Argentina ក្នុងឯកសណ្ឋាន ពណ៌ស ក្នុងនាមជាអ្នកគាំទ្រក្រុម Brazil ។ ជាអ្នកគាំទ្របែបនេះ ពេលដែល Germany ស៊ុតចូលច្បាស់ជាហក់លោត ស្រែកហ៊ោរជាខ្លាំង ហើយតែចំណែកឯ Rihanna វិញមិនត្រឹមតែ ស្រែកហ៊ោរឡើយ តែនាងថែមទាំងលាត់អាវឡើង បង្ហាញអាវក្នុងពណ៌ខ្មៅ ហើយនិងសាច់ទ្រូងនាងទៀត ដើម្បីអបអរសាទរ និងជ័យជំនះនេះ ។
មុនពេលដែលនាង ទៅទស្សនាការប្រកួតនោះ Rihanna ក៏បានទៅជួបជាមួយនិង វីរបុរសបាល់ ទាត់របស់ Brazil ផងដែរគឺ Pele ដែលនាង បានថតរូបជាមួយមួយសន្លឹក ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ dailymail