ភ្នំពេញ៖ តារាចម្រៀងប្រុសរូបស្រស់សង្ហា មានមន្តស្នេហ៍ សាច់សរម៉ដ្ឋរលោង ប្រៀបដូច
បណ្តូលចេក លោក អេឡិច ចិន្រ្ដា ថ្មីៗនេះត្រូវបាន ប្រភពពីអ្នកសិល្បៈដែលជិតដិតខ្លួនលោក
បានបង្ហើបប្រាប់ឲ្យដឹងថា ភាពហ៊ឺហាររបស់លោក គឺបានមកពីការឧបត្ថម្ភ ពីអ្នកស្ត្រីអ្នកមាន
ទ្រព្យម្នាក់ នៅពីក្រោយខ្នង។
ប្រភពដែលនៅមិត្តភក្តិ នៅក្នុងពិភពសិល្បៈសុំមិនបញ្ចេញឈ្មោះ បានទំលាយព័ត៌មានប្រាប់
Looking TODAY ឲ្យដឹងថាភាពហ៊ឺហា ក្នុងការតុបតែងខ្លួន លេងម៉ូដរថយន្ត និងសម្ភារៈនិយម
ជាច្រើនរបស់ លោក អេឡិច គឺមិនមែនបានមកពីញើសឈាម ដែលលោករកបានពីការងារ
សិល្បៈនោះទេ តែផ្ទុយ ទៅវិញការចំណាយស្ទើរតែទាំងស្រុង របស់លោកគឺបានមកពីស្ត្រីម្នាក់
ដែលមានទ្រព្យនិងមុខមាត់នៅក្នុងសង្គម ដែលស្ត្រីម្នាក់នោះសុខចិត្ត ធានាចិញ្ចឹមគ្រប់បែបយ៉ាង ដើម្បីជាថ្នូរទាក់យកបេះដូងបុរសរូបសង្ហា មួយនេះមកថ្នមថែ។
ពាក់ព័ន្ធនឹងព័ត៌មាននេះដែរ ត្រូវបានតារាសម្តែងសម្បូរស្នេហ៍ រាងខ្ពស់ស្រឡះមាឌមាំ លោកអេ
ឡិច ចិន្រ្ដា បានបា្រប់ Looking TODAY ឲ្យដឹងតាមទូរស័ព្ទថា សម្រាប់ជីវភាព ដែលលោកមាន
សព្វថ្ងៃ ដូចជា រថយន្តសម្ភារៈនិយម និងភាពហ៊ឺហានេះ បានមកពីការងារដែលចេញពី កំលាំង
របស់លោកពីសិល្បៈ និងមួយចំណែកទៀត គឺឪពុកម្តាយបង្កើតនិងឪពុកម្តាយធម៌ ជាក់ស្តែងដូច
ជាគេហដ្ឋានថ្មី ដែលទើបតែឡើងថ្មីៗនេះ ក៏មិនមែនជាកម្មសិទ្ធរបស់លោកទេ មិនត្រឹមតែប៉ុណ្ណោះ
លោកថែមទាំង ទទួលបានកាដូជាទីគាប់ចិត្ត ពីឪពុកម្តាយធម៌ថែមទៀតផង។
លោក អេឡិច ចិន្រ្ដា បានប្រាប់ឲ្យដឹងថា “ខ្ញុំមិនពេញចិត្តចំពោះព័ត៌មាន ដែលលេចឮបែបនេះ
នោះទេ ព្រោះវាមិនមែនជាការពិត ហើយបើតាមសមត្ថភាពរបស់ខ្ញុំ ពេលនេះគឺរវល់ជាមួយការ
ងារ ស្ទើរតែគ្មានពេលសម្រាកទៅហើយ ដូច្នេះខ្ញុំក៏អាចរកចំណូល សមល្មមចិញ្ចឹមខ្លួនឯង បាន
មិនចាំបាច់ទទួលយក ការជួយទំនុកបម្រុងពីខាងណាទេ ហើយប្រសិនបើខ្ញុំមានមែន ម្ល៉ោះខ្ញុំមិន
ចាំបាច់នឿយហត់ ជាមួយការងារស្ទើរតែគ្មានពេល សម្រាកបែបនេះទេ”។
តារាម៉ូដែលប្រចាំក្រុម Cambodia Super Model រូបនេះ បានប្រាប់ឲ្យដឹងទៀតថា បច្ចុប្បន្នលោក
កំពុង តែមានការមមាញឹកជាមួយការងារទាំងក្នុង និងក្រៅប្រទេស ស្ទើរតែគ្មានពេលដកដង្ហើម
ឲ្យស្រួលបួលផង ហើយលោកក៏មិនចង់ឲ្យកើតមានព័ត៌មាន ចុះផ្សាយមិនមានការពិតធ្វើឲ្យប៉ះ
ពាល់កិត្តិយសនិង កេរ្តិ៍ឈ្មោះរបស់លោកបន្តទៀតដែរ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល