កាលពីព្រឹកថ្ងៃទី ០៦ សីហា កន្លងមកនេះ Camnews បានចេញផ្សាយ ដំណឹងសួររកកូនស្រីបាត់
ខ្លួន ដែលក្មេងស្រីម្នាក់ឈ្មោះ អន សុភាព ហៅ ឆដា បានចាកចេញពីផ្ទះដោយមិនមានមួលហេតុ
ពិតប្រាកដ។
ក្មេងស្រីដែលបាត់ខ្លួន កំពុងនៅផ្ទះជាមួយម្ដាយ ដូចធម្មតា
ហើយកាលពីព្រឹកថ្ងៃទី ០៧ សីហាម្សិលមិញនេះគេបានរកឃើញក្មេងស្រីរូបនេះវិញហើយ ដោយ
មានការចូលរួមជួយតាមដានពីប្រជាពលរដ្ឋមួយចំនួន។ ហើយមកដល់ពេលនេះក្មេងស្រីរូបនេះគឺ
បានត្រលប់ចូលផ្ទះវិញហើយ។ ចំពោះមួលហេតុលម្អិតដែលនាំអោយក្មេងស្រីនេះរត់ចេញពីផ្ទះ
ខាងយើងខ្ញុំសុំមិនបញ្ជាក់នោះទេ ព្រោះដើម្បីការពារកិតិ្តយសរបស់ក្មេងស្រីរូបនេះ។
Camnews តំណាងអោយឪពុកម្ដាយក្មេងស្រីដែលបានបាត់ខ្លួន សូមអរគុណដល់ប្រិយមិត្ត Cam
news គ្រប់រូប ក៏ដូចជាក្រុមការងារវិទ្យុ ABC កម្ពុជា ១០៧.៥ FM ដែលបានចូលរួមសហការណ៍
ផ្សព្វផ្សាយដំណឹងស្វែងរកកូនស្រីនេះ៕
ដោយ៖ ម៉ូកា