ភ្នំពេញៈ បន្ទាប់ពីតារាចម្រៀងដែលមានភាពលេចធ្លោខ្លាំង នៅក្រៅប្រទេស កញ្ញា យ៉ុង
ច័ន្ទកណ្ណិកា លេចឮព័ត៌មានថានាងដើរ ដល់ផ្លូវបំបែកជាមួយ អតីតគូស្នេហ៍ ដែលជា
អាណិកជននោះ គេក៏សង្កេត ឃើញថានាងហាក់ដូចជា ដកខ្លួនពីពិភពសិល្បៈ ដើម្បី
ទៅសម្ងំថែទាំបេះដូង ដែលបែកប្រះស្រាំ ដោយសារជំងឺស្នេហា។
ប្រភព ពីមិត្តភក្តិជិតសិទ្ធ នៅក្នុងពិភពសិល្បៈ បានបង្ហើបប្រាប់ឲ្យដឹងថា ក្នុងមួយរយៈ
ពេល ចុងក្រោយ នេះ កណ្ណិកា តែងតែបដិសេធមិនទទួលការងារសិល្បៈទេ ដោយនាង
បាន ព្យាយាម គេចវេស ពីការងារ ដោយគ្មានហេតុផល ហើយជារឿយៗ នាងមិនសូវ
បង្ហាញ វត្តមានក្នុង កម្មវិធីផ្សេងៗជាមួយមិត្តភក្តិនៅ ក្នុងសិល្បៈទេ។
ពាក់ព័ន្ធនិងភាពស្ងប់ស្ងាត់របស់ តារាចម្រៀងស្រីតូចច្រឡឹងរូបនេះ ត្រូវបានប្រភពប្រាប់
ឲ្យដឹងថាក្រោយពី នាងបានដើរដល់ផ្លូវបំបែក ជាមួយបុរសដែលជាគូស្នេហ៍ ដែលធ្លាប់
តែសាង ភាពផ្អែមល្ហែមជាមួយគ្នា កន្លងមកតែស្រាប់តែភ្លាមៗ នាងត្រូវបាត់បង់មនុស្ស
ជាទីស្រលាញ់គឺពិតជា មានការឈឺចាប់ និង ត្រូវការ ពេលវេលាក្នុងការធ្វើចិត្តទទួល
យកភាពឈឺចាប់នេះខ្លាំងណាស់។
ដោយឡែកតារាចម្រៀងរាង តូចច្រឡឹងសំលេងក្រអួនក្រអៅ កញ្ញា យ៉ុង ច័ន្ទកណ្ណិកា
បានប្រាប់ Looking TODAY ឲ្យដឹងតាមទូរស័ព្ទថា ក្នុងរយៈពេលប៉ុន្មានខែនេះ នាងមិន
បានទទួល ការងារសិល្បៈ ទេ ហើយកន្លងមក ធ្លាប់មានគេ ទាក់ទងការងារ មកច្រើន
ដែល តែនាងមិនបានទទួលទេ ព្រោះមានអារម្មណ៍ថាហត់នឿយ ចង់យកពេលសម្រាក។
តារាស្រីរូបនេះបានប្រាប់ឲ្យដឹងទៀតថា “ខ្ញុំទទួលស្គាល់ថាការងារគឺខ្ញុំ បានផ្អាកទោះបី
ជា កន្លងមកធ្លាប់មាន Sponsor ទាក់ទងហៅខ្ញុំទៅសម្តែង នៅក្រៅក៏ខ្ញុំមិនទទួលដែល
ហើយខ្ញុំផ្ទាល់ ក៏មិនដឹងច្បាស់ថា មកពីហេតុអីបានជា ខ្ញុំមិនទទួលការងារនេះ តែក្នុង
អារម្មណ៍របស់ខ្ញុំគ្រាន់ តែចង់មានពេលវេលាផ្ទាល់ខ្លួន សម្រាកខ្លះតែប៉ុណ្ណឹង”។
កញ្ញា យ៉ុង ច័ន្ទកណ្ណិកា បានប្រាប់ឲ្យដឹងបន្ថែមទៀតថា នៅដើមឆ្នាំក្រោយនាង និងវិល
មកចាប់យក អាជីពសិល្បៈវិញ ហើយនៅពេល ដែលនាងមានគម្រោង អ្វីថ្មីៗនាងនិង
សរសេរនៅលើ Facebook ដើម្បី ឲ្យទស្សនិកជន បានដឹងពីគម្រោងថ្មីៗ របស់នាង តែ
ចំពោះរឿងស្នេហានោះនាង សុំមិននិយាយ ពាក់ព័ន្ធនិងរឿងនេះឡើយ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល