ព័ត៌មានកីឡា៖ ខ្សែបម្រើជម្រើសជាតិ អេស្ប៉ាញ និងក្លឹប Barcelona បានថ្លែងដោយផ្ទាល់ថា ក្លឹបនាពេលបច្ចុប្បន្ន នៅតែអាចរក្សាទម្រង់លេងបានល្អផងដែរ បើទោះបីជាអវត្ដមាន Messi ។
Lionel Messi បានជួបបញ្ហារបួសជង្គង់ តាំងតែពីចុងខែកញ្ញា ត្រូវព្យាបាល រហូតមកទល់ពេលនេះ កីឡាករទើបតែចូលលេងបានមួយការប្រកួតនោះទេ ដោយប៉ះជាមួយ ក្លឹប Real Madrid ក្រោមសម្រេចលទ្ធផល ៤-០ ប៉ុន្ដែក្នុងស្ថានភាពប្រកួតនោះ កីឡាករក៏មិនបានរកគ្រាប់បាល់ជូនក្រុមផងដែរ ។ ស្របពេលអវត្ដមានកីឡាករអស់រយៈពេលស្ទើតែ ២ខែកន្លងទៅ Barcelona ត្រូវឆ្លងកាត់ចំនួន ៩ប្រកួត ដោយចាញ់តែ ១ប្រកួត តែប៉ុណ្ណោះ។
Sergio Busquets បានថ្លែងថា» អវត្ដមាន Messi កីឡាករទាំងអស់ នៅតែអាចរក្សាទម្រង់លេងបានល្អដដែល។ វាគឺជារឿងមួយល្អបំផុត ដែលក្លឹបនៅតែអាចទទួលបានលទ្ធផលជោគជ័យ ដោយគ្មាន Messi ពួកយើងលេងបានល្អ ហើយក៏អាចឈ្នះការប្រកួត ។ ជាការពិតណាស់ថា គាត់គឺជាកីឡាករ ដែលឆ្នើម ល្បីទួទាំងពិភពលោក ហើយក៏ជាមិត្ដភក្ដិរួមក្រុមផងដែរ ។ ប៉ុន្ដែមួយរយៈពេលចុងក្រោយ នៅមានកីឡាករ ពីរនាក់ ដែលអាចជួយដល់ក្រុម គឺ Neymar និង Suarez» ។
ក្លឹប Barcelona កំពុងឈលើលំដាប់លេខរៀងទី១ ក្នុងតារាង ដោយមានពិន្ទុខ្ពស់ជាងគេដល់ទៅ ៤ពិន្ទុ ខណៈដែល Atletico Madrid ឈរលើលំដាប់លេខរៀងទី២ និង Real Madrid លើលំដាប់លេខរៀងទី៣។តែទោះជាយ៉ាងណាក៏ដោយ នៅមានគ្រូបង្វឹកដ៏ឆ្នើមម្នាក់ទៀត គឺលោក Luis Enrique ដែលប្រឹងប្រែងជ្រោមជ្រែង ហ្វឹកហាត់កីឡាករបានល្អរហូតទទួលបានជោគជ័យ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ onefootball