ថៃ ៖ កាលពីមួយខែមុន មានពាក្យចចាមអារាមថា នាង Aff taksaorn និងស្វាមីរបស់ខ្លួនគឺ លោក Songkran Taechanarong បានរស់នៅបែកផ្ទះគ្នា ដោយសារតែនាង Kwang Sumpaka ដែលជាជនទី ៣ ប៉ុន្តែលោក Songkran ចេញមុខបកស្រាយថា មិនមែនដោយសារតែជនទី ៣ ទេ ប៉ុន្តែបញ្ហាគ្រួសារបន្តិចបន្តួច ។ រីឯនាង Aff taksaorn វិញ ក៏បានផ្តល់កិច្ចសម្ភាស៍ថា ខ្លួននិងស្វាមីពិតជារស់នៅផ្ទះផ្សេងគ្នា ប៉ុន្តែមិនបានបញ្ជាក់មូលហេតុថា មកពីហេតុអ្វីនោះទេ ។
យោងតាមការបង្ហោះរបស់នាង Aff taksaorn បានបង្ហោះរូបថតនៅក្នុងដំណើរកំសាន្តរបស់ខ្លួន នៅក្នុងទីក្រុងប៉ារីស ជាមួយកូនស្រី ដោយគ្មានវត្តមានរបស់ស្វាមីនោះទេ ។
ទទ្ទឹមនឹងនេះផងដែរ មានប្រភពជិតដិតបានបង្ហើបថា ប្តីប្រពន្ធមួយគូនេះ បានលែងលះគ្នាដាច់ស្រាច់ហើយ ។ ជាងនេះទៅទៀត ប្រភពសារព័ត៌មានជាច្រើនបានទាក់ទងទៅដល់សមីខ្លួនគឺ លោក Songkran ប៉ុន្តែមហាសេដ្ឋីវ័យក្មេងរូបនេះ មិនបានផ្តល់កិច្ចសម្ភាស៍អ្វីនោះទេ ។
ទោះបីជាយ៉ាងណាក៏ដោយ ឪពុកបង្កើតរបស់លោក Songkran ក៏បានបដិសេធរឿងលែងលះគ្នា ព្រោះក្នុងនាមជាឪពុកម្នាក់ មិនព្រមឲ្យកូនប្រុសលែងលះជាមួយប្រពន្ធជាដាច់ខាត ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ daradaily