ថៃ ៖ ឆាកជីវិតដែលជួបរឿងស្មុគស្មាញមិនចេះចប់ របស់តារាសម្តែងថៃ នាង Pat napapa បានធ្វើឲ្យមហាជនស្ទើរតែស្រក់ទឹកភ្នែកទៅតាមរូបនាងទៅហើយ ។
តើមាននៅសល់អ្វីទៀតក្រោយពីឱពុករបស់នាងក៏បានស្លាប់ដោយសារតែជម្ងឺមហារីកកម្រិតធ្ងន់ ។ រីឯអ្នកម្តាយជាទីស្រលាញ់ ក៏ត្រូវពិការ គេងសម្រាកនៅមន្ទីរពេទ្យ ហើយត្រូវរកប្រាក់ដើម្បីព្យាបាលទៀត ។
មួយវិញទៀតរឿងរ៉ាវជាមួយនិងអតីតសង្សារក៏ចេញមកទទ្ទឹមគ្នា ចំនែកឯស្វាមីរបស់នាង គឺលោក Akarakit worarojcharoendet ក៏ត្រូវជាប់ពន្ធធនាគារ ដោយបង្សល់ទុកនៅកូនប្រុស ដែលទើបតែចាប់កំណើតបានប៉ុន្មានខែ ហើយបងស្រីក៏មានជម្ងឺជាប់ខ្លួនទៀត ។
តែទោះបីជាយ៉ាងណាក៏ដោយចុះ អ្នកគាំទ្រក៏នៅតែផ្តែផ្តាំ និងសូមឲ្យតារាសម្តែងស្រីរូបនេះ ក្រោកឡើង ហើយតស៊ូជាមួយនិងឆាកជីវិត ប្រឈមមុខដោះស្រាយបញ្ហាទាំងអស់នេះដោយរឹងមាំ ។
ចុះអ្នកគាំទ្រនៅកម្ពុជា មានពាក្យអ្វីខ្លះសម្រាប់លើកទឹកចិត្តដល់ នាង Pat napapa ទេ?
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook