CamNews

តារា 

មកដល់កម្ពុជាភ្លាម តារាសម្តែងថៃនាង Bella ចូលទៅថ្វាយបង្គំគាល់សម្តេចព្រះមហាក្សត្រី មុនគេ!!

ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ឯកឧត្ដម ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំក្រុមការងារប៉ុស្ដិ៍ទូរទស្សន៍ភីអិនអិន និងតារាសម្តែងថៃនាង Bella ranee បានចូលក្រាបថ្វាយបង្គំគាល់ សម្តែងការគួរសម ថ្វាយព្រះពរនាព្រះរាជដំណាក់គន្ធបុប្ផា ព្រះបរមរាជវាំង ។ នេះបើយោងតាមការបង្ហោះតាមរយៈផេក @royal_cambodianmonarchy ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

គួរបញ្ជាក់ឲ្យដឹងថា ការធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ជាលើកទី ៣ របស់តារាសម្តែងវ័យ ២៩ ឆ្នាំរូបនេះ ដើម្បីអញ្ជើញចូលរួមគម្រប់ខួប ៣ ឆ្នាំរបស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន ៕


ដោយ ៖ គន្ធា

 


Tags: Bella ranee weir sukollawat