CamNews

ព័ត៌មានអន្តរជាតិ 

រយៈពេល ជិត ៣ ថ្ងៃពេញហើយ យន្តហោះ ម៉ាឡេស៊ី​ ដែលបានធ្លាក់នោះ ស្ថិតនៅក្នុង ភាពអាថ៍កំបាំង

ព័ត៌មានអន្តរជាតិ ៖ នៅថ្ងៃច័ន្ទ​នេះ បើយោងតាមសម្តីមន្រ្តីផ្លូវការ ប្រទេស ម៉ាឡេស៊ី អោយដឹងថា ប្រតិបត្តិការរុក រកក៏ដូចជា តាមដានស៊ើបអង្កេត ពុំបានរកឃើញតម្រុយ នៃបំណែក​ យន្តហោះអ្វី ទាល់តែសោះ ក្រោយពីយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ប្រទេស ម៉ាឡេស៊ី បានធ្លាក់ ដោយ អាថ៍កំបាំងជិតបីថ្ងៃហើយ នេះបើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរ ទេស អាស៊ី វ័ន។

លោក Azharuddin Abdul Rahman ជាប្រធាននាយកដ្ឋាន អាកាសចរណ៍ ស៊ីវិល ម៉ាឡេស៊ី អោយ ដឹងថា ៖ អស់លោក លោកស្រី អ្នកនាង កញ្ញា ជាអកុសល មកទល់នឹងបច្ចុប្បន្នភាពនេះ ពុំទាន់ មានសេចក្តីរាយការណ៍ ថាបានរកឃើញ បំណែកយន្តហោះអ្វីទាល់តែសោះ ។ ជាការពិត លោក អ្នកពិតជាមានអារម្មណ៍ អន្ទះសា ចង់ដឹងសុខទុក្ខរបស់ពួកគេ រហូតដល់ថ្នាក់ មានការថ្នាំងថ្នាក់ ចិត្តខឹងមកលើក្រុមហ៊ុន តែជាក់ស្តែងណាស់ ក្រុមការងារយើងខ្ញុំ ក៏កំពុងតែ ធ្វើការតាមដានស៊ើប អង្កេត ស្រាយចម្ងល់ របស់អស់លោកអ្នក ជាពិសេស បណ្តាបងប្អូន អ្នកដំណើរ អោយអស់ពីលទ្ធ ភាពហើយ។

គួរបញ្ជាក់ផងដែរថា កាលពីអំឡុង ថ្ងៃអាទិត្យ កន្លងទៅនេះ រដ្ឋាភិបាល ប្រទេស វៀតណាម បាន ប្រកាសអោយដឹងថា ខ្លួនបានសម្លឹង និង រកឃើញ វត្តុពីរយ៉ាង អណ្តែតនៅលើផ្ទៃទឹក ផ្តុំយន្តហោះ បាត់បង់ការទាក់ទង ពោល ចម្ងាយ ប្រមាណ ៨០ គ.ម ពីកោះ Tho Chu តែផ្ទុយទៅវិញ បើយោង តាមសេចក្តីរាយការណ៍ អោយដឹងថា អាជ្ញាធរ ប្រទេសវៀតណាម ពុំទាន់ បានបញ្ជាក់ប្រាក់អោយ ច្បាស់ មកអាជ្ញាធរ ប្រទេស​ ម៉ាឡេស៊ី នៅឡើយទេ ថាបំណែក ទាំងនោះ ពិតជា បំណែកយន្ត ហោះដែលបានធ្លាក់ ។

ដោយឡែក អាជ្ញាធរ ក៏កំពុងតែ រង់ចាំ ខណៈមានការវិភាគ ទៅលើសំណាកគំរូ នៃប្រេងសាំង ដែល បានស្រង់ចេញពីផ្ទៃទឹក ថាតើ វាពិតជា លេចធ្លាយចេញពីយន្តហោះ នោះពិតប្រាកដមែន ឬក៏ យ៉ាងណា ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ យន្តហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ ប្រ ទេសម៉ាឡេស៊ី ផ្ទុកអ្នកដំណើរ ២២៧ នាក់ រួមមានទារក តូច ពីររូប និង បុគ្គលិក បម្រើការលើ យន្តហោះ ១២ នាក់ នោះ បានបាត់ខ្លួន ខណៈធ្វើដំណើរ ឆ្ពោះពីក្រុង Kuala Lumpur ទៅកាន់ទី ក្រុងប៉េកាំង ប្រទេសចិន ពោលបានបាត់ខ្លួន មួយម៉ោងក្រោយ បន្ទាប់ពីធ្វើការហោះហើរ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Asia Int news Breaking news Unt news Vietnam Plane crash