CamNews

មិនគួរឲ្យជឿ 

ទៅមើលវីដេអូ ដុត ៩ "ចឹងបានថា គេមិនអោយមាន ព្រិលធ្លាក់ ហ្នឹងណា៎"

ស្ទើរតែមិនគួរអោយជឿ ៖ បេក្ខភាព វីដេអូ ខាងក្រោមនេះ និយាយពីថា មានក្រុមមនុស្ស ផ្អើលចូលទស្សនា ច្រើនគួរសម ក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ ពោលគឺ​ និយាយពីសកម្មភាព បុរសម្នាក់ ហេតុតែ ត្រេកអរ និងសប្បាយពេក ពេលដែលមានព្រិលធ្លាក់ ជាលើកដំបូង នៅក្នុងប្រទេសខ្លួន (អារ៉ាប់ប៊ីសាអ៊ូ ឌីដ) គាត់បានបង្ហាញ ចេញនូវ សកម្មភាព សប្យាយចិត្ត របស់ខ្លួន ជាពន់ពេក ដោយនៅក្នុងនោះ បាន លោត យកក្បាល ទៅ ជ្រមុជ ចូលទៅក្នុង គំនរ ព្រិលធ្លាក់ និងបះជើងឡើងលើ ផ្ទាល់តែម្តង។

គួររំឭកផងដែរថា ជាមួយនឹង ការវិវត្តន៍ នៃការប្រែប្រួល អាកាសធាតុ ក្នុងរយៈពេល ប៉ុន្មានទសវត្សចុង ក្រោយនេះ អាកាសធាតុ​ ពិភពលោក មានការប្រែប្រួលជាខ្លាំង តួយ៉ាងរួមមាន ដូចជា ភ្លៀងធ្លាក់មិនទៀង ទាត់ ពីត្រជាក់ ទៅត្រជាក់ខ្លាំង ពីក្តៅ ទៅជាក្តៅខ្លាំង ពីតំបន់ ពុំធ្លាប់មាន ព្រិលធ្លាក់ ក្លាយទៅជា តំបន់ ដែលមាន ព្រិលធ្លាក់ជាដើម។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ ដឹម៉េត្រូ


Tags: Int news Viral video Unt news Snow Youtube Saudi Arabia