CamNews

កីឡាអន្តរជាតិ 

Arsenal ត្រៀមខ្លួនបើកទ្វារ ទទួល Liverpool នៅព្រឹកស្អែកនេះហើយ ក្នុងព្រឹត្ដិការណ៍ Premier League

ព័ត៌មានកីឡា៖ ក្លឹបកាំភ្លើងធំ Arsenal នឹងត្រៀមខ្លួនបើកទ្វារ ទទួលភ្ញៀវអ្នកលេងស្លាបដែក ហង្សក្រហម Liverpool​ នៅព្រឹកស្រែកនេះក្នុងទឹកដីពហុកីឡរដ្ឋាន Emirates Stadium ខណៈដែលក្លឹបទាំងពីរទើបតែចាប់ផ្ដើមបានត្រឹមតែ ២ ប្រកួតដូចគ្នា។ 

ជំនួបជើងប្រកួត ម្ដងនេះ ក្លឹបទាំងពីរដូចជាមានទំនុកចិត្ដរៀងៗខ្លួន យោងតាមការអះអាងរបស់ថ្នាក់ដឹកនាំសងខាង តួយ៉ាងដូចជា លោក Arsene Wenger ដែលជាថ្នាក់ដឹកនាំ ក្លឹប Arsenal បានថ្លែងឲ្យដឹងថា ដើម្បី​ជោគជ័យក្នុងរដូវកាលនេះ គឺចាំបាច់ត្រូវ ពង្រឹកសមត្ថភាពក្រុម ក្នុងទឹកដីរបស់ខ្លួនឲ្យបានល្អ ហើយនេះជា​ឱកាសដែល​ Arsenal ធ្វើបានហើយ។ ហើយម្យ៉ាងវិញទៀត ក៏ត្រូវសម្លឹងមើល លទ្ធផល ប្រកួតកាលពីពេល​​​បន្ទាប់មុន ដូចជាក្លឹប បានផ្ដួល Crystal Palace ក្នុងលទ្ធផល ពិន្ទុ ២-១។ ទាំងនេះហើយដែលជាទំនុក​​ចិត្ដ​អាចឲ្យពួកយើង មានសង្ឃឹមចំពោះការប្រកួតជាមួយ Liverpool ។​

ចំណែក Liverpool វិញក៏មានទំនុកចិត្ដខ្លាំងនឹងការប្រកួតខាងមុខដែរ ជាមួយ Arsenal ខណៈដែលក្រុម​​នេះ បានប្រជែងទទួលជោគជ័យ លើដៃគូរប្រកួត ២ដងទៅហើយ គឺ Bournemouth និង Stoke ប៉ុន្ដែសម្រាប់​ Arsenal វិញ គឺចាញ់ម្ដង នឹងឈ្នះបានម្ដងតែប៉ុណ្ណោះ ។ ប៉ុន្ដែទោះជាយ៉ាងណា លទ្ធផលមិនទាន់ច្បាស់នោះ​ទេ ដរាបណាក្រុមទាំងពីរ​មិនទាន់បានប្រកួតគ្នា ។ 

សម្រាប់ព្រឹត្ដិការណ៍ប្រកួតវាងក្លឹបទាំងពីរ ប្រិយមិត្ដក៏អាចតាមដានទស្សនា ការផ្សាយបន្ដផ្ទាល់ជាមួយ គេហទំព័រ Camnews យើងខ្ញុំបានផងដែរ តាមការបង្ហាញពេលវេលា​ រាប់ថយក្រោយ នៅខាងក្រោម ៖ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី . យូធូប


Tags: Sport News arsenal liverpool