បង្ហាញខ្លួននៅឯពិធីជប់លៀងភាពយន្ដ Cannes 2012(បារាំង) ដើម្បីផ្សព្វផ្សាយខ្សែភាពយន្ដថ្មី
Chinese Zodiac តារាសំដែងផ្នែកក្បាច់គុន ឈឹនឡុង បានប្រកាសថា Chinese Zodiac គឺជា
ខ្សែភាពយន្ដចុងក្រោយរបស់ខ្លួន។
នៅឯពិធីជប់លៀងភាពយន្ដ Cannes 2012 លោកឈឹនឡុង តារាសំដែងវ័យ ៥៨ឆ្នាំ បានថ្លែងថា
គាត់ចាស់ណាស់ហើយ មិនអាចសំដែងឈុតផ្សងគ្រោះថ្នាក់ទៀតបាន។ លោកថ្លែងថា ៖ "ខ្ញុំពិត
ជាមានការនឿហត់ខ្លាំងណាស់បន្ទាប់ពីរយៈពេលជាច្រើនទសវត្សដែលបានបង្ខំខ្លួន "ប្រយុទ្ធក្នុង
ការផ្សងគ្រោះថ្នាក់"។
ឈឹនឡុង ក្នុងពិធីជប់លៀងខ្សែភាពយន្ដ Chinese Zodiac នៅឯ Cannes 2012 |
ដូច្នេះគេសន្និដ្ឋានថា Chinese Zodiac នឹងក្លាយជាខ្សែភាពយន្ដទី ១០០ របស់ឈឹនឡុង ហើយក៏
ជាខ្សែភាពយន្ដចុងក្រោយបំផុតដែលគាត់បានដើរតួជាតួអង្គប្រើប្រាស់ក្បាច់គុន។
ខ្សែភាពយន្ដ Chinese Zodiac នេះ មានការចូលរួមសំដែងដោយក្រុមតារាល្បីៗក្នុងពិភពលោក
ជាច្រើនរូប ក្នុងនោះក៏មានតារាសំដែងមកពីកូរ៉េខាងត្បូង គឺលោក Kwon Sang Woo ផងដែរ។
ក្រៅពីចូលរួមក្នុងការសំដែង លោកឈឹនឡុងក៏ជាអ្នកនិពន្ធ អ្នកដឹកនាំ និងជាអ្នកផលិតខ្សែភាព
យន្ដនេះ។ លោកថ្លែងថា នេះគឺជាខ្សែភាពយន្ដមួយដែល "សំខាន់បំផុត" ក្នុងប្រវត្តិអាជីពរបស់
ខ្លួន។
គួររំឭកថា កាលពីទសវត្សទី ៩០ តារាសំដែងជើងចាស់ដ៏ល្បីល្បាញរូបនេះបានចូលទៅកាន់
ហូលីវូដ និងត្រូវបានគេស្គាល់ច្រើនតាមរយៈខ្សែភាពយន្ដដូចជា Rumble In The Bronx, Rush Hour, Shanghai Noon ។ល។ ក្រៅពីនេះ លោកឈឹនឡុងក៏ធ្លាប់ចូលរួមបញ្ជូលសម្លេងក្នុងខ្សែ
ភាពយន្ដ Kung Fu Panda ផងដែរ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Chinadaily/BM