CamNews

ព័ត៌មានអន្តរជាតិ 

បើកសវនាការ កាត់ទោស កាពីទែន និង នាវិក នាវា Sewol ខណៈពួកគេ អាចប្រឈម នឹងការប្រហារជីវិត

ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានបរទេស ស៊ីអិនអិន បានចេញផ្សាយ សម្រង់អត្ថបទសារព័ត៌ មានអោយដឹងថា ក្រុមនាវិក ដែលមានគ្នាដល់ទៅ ១៥ នាក់  ជា ក្រុម ការងារ នាវា Sewol មកទល់ បច្ចុប្បន្នភាពនេះ បាននាំខ្លួនពួកគេ ឡើងសវនាការ ដើម្បីធ្វើការកាត់ទោសហើយ ក្រោយពីមានករ ណីគ្រោះថ្នាក់លិចនាវា កាលពីអំឡុងខែ​ មេសា កន្លងទៅ ដែលបាន  បណ្តាល អោយ មនុស្សយ៉ាង ហោចណាស់ ២៩២ នាក់ ស្លាប់បាត់បង់ជីវិត ។

ប្រភពបន្តអោយដឹងថា កាពីទែន នាវា   លោក  Lee Joon-seok វ័យ ៦៩ ឆ្នាំ រួមទាំង នាវិកជាច្រើន នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ ពីបទ ករណីឃាតកម្ម ដោយការធ្វេសប្រហែស  ។ យ៉ាងណា មិញ សេចក្តីរាយការណ៍ បន្តអោយដឹងថា សវនាការ ជំនុំជម្រះក្តីលើកនេះ     ធ្វើការកាត់ទោសជាពិ សេសទៅលើ លោក Lee ស្តីពីការរត់ភៀសខ្លួនរបស់គាត់ ខណៈពេលដែល  ក្រុមមនុស្ស ជាអ្នកធ្វើ ដំណើរ រាប់រយនាក់​ កំពុងតែជាប់គាំង នៅក្នុងនាវា ស្របពេលដែលនាវា កំពុងតែលិច ។

ប្រសិនណាបើមានការកាត់ទោស មែននោះ កាពីទែ ន រូបនេះ​  រួមទាំង នាវិក ៣ នាក់ផ្សេងទៀត ប្រ ឈមនឹងការផ្តន្ទាទោស ពិន័យដល់អាយុជីវិត ខណៈក្រុមអ្នកសង្កេត  ការណ៍ បញ្ជាក់ថា វាគឺជាការ ដាក់ទោសខ្លាំងពេកហើយ បើសិនណា មានសេចក្តីសម្រេចមែននោះ  ស្រប  ពេលដែល នាវិក ១១ នាក់ផ្សេងទៀត រងនូវការចោទប្រកាន់ ក៏ដូចជា ប្រឈមការកាត់ទោស ព្រហ្មទណ្ឌ ស្តីពីការធ្វេសប្រ ហែសនិងរំលោភច្បាប់ដែនសមុទ្រ ។

ដោយឡែក បើតាមការអោយដឹង រដ្ឋាភិបាល  ប្រទេស​កូរ៉េខាងត្បូង ក៏កំពុងតែធ្វើការតាមដានស៊ើប អង្កេត ដើម្បីតាមចាប់ម្ចាស់នាវា Sewol ឈ្មោះ Yoo Byung-Eun កំពុងតែរត់គេចខ្លួន បាត់ស្រមោល ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Unt news Breaking news Seoul Korea North Korea South Korea Ferry Sewol